ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានប្រគល់ម៉ាស៉ីន លាងឈាម ចំនួន ៥គ្រឿង, ទឹកសម្លាប់មេរោគ Sakkin និងឧបករណ៍បរិក្ខារពេទ្យត្រូវបានផ្ដល់ជូនមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
សូមបញ្ជាក់ថា, សម្ភារបរិក្ខាពេទ្យ និងម៉ាស៉ីនលាងឈាម ចំនួន ៥គ្រឿងនេះ ជាអំណោយរបស់ក្រុមហ៊ុន ឆាយ វ៉ាង ឯ.ក និងក្រុមហ៊ុន អេហ្វ វ៉ាយ ជី ស៉ី (ខេមបូឌា) ឯ.ក ជូនមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង តាមរយៈក្រសួងសុខាភិបាល។
រហូតដល់ ថ្ងៃទី ១១ ខែមករា ឆ្នាំ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន #៣៤នាក់ (ឆ្លងសហគមន៍: ១០ នាំចូល: ២៤នាក់) និងមានជាសះស្បេីយ ១១នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១២០៦៧០នាក់ និងចំនួនជាសះស្បេីយសរុបកេីន ១១៧០៣៤ នាក់ និង ស្លាប់ថ្មី ០នាក់ (មិនបានចាក់វ៉ាក់សាំង ០នាក់) សរុបស្លាប់ ៣០១៥នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2776476 ស្មេីនឹង 164288 ក្នុង១លាន នាក់ ។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ 115៕
ដោយ ៖ សិលា