ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី ៖ ខ្ញុំសូមចូលរួមនូវមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព មន្រ្តីដោះមីន ចំនួន ០៣ នាក់ ដែលបានពលីជីវិតក្នុងបេសកកម្មដោះមីន និងគ្រាប់មិនផ្ទុះ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រលប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា កូនប្រុសទី៤ របស់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងថា, 

ខ្ញុំសូមចូលរួមនូវមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព មន្រ្តីដោះមីន ចំនួន ០៣ នាក់ ដែលបានពលីជីវិតក្នុងបេសកកម្មដោះមីន និងគ្រាប់មិនផ្ទុះមួយ ស្ថិតនៅភូមិសែនតេជៈ ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោកថ្លែងបន្តថា, ឧបទ្ទវហេតុដ៏គួរឱ្យអាក្រក់មួយនេះ បានរំឭកយើងសារជាថ្មីអំពីផលវិបាកនៃសង្រ្គាម ដែលទោះបីជាយើងបានទទួលសុខសន្តិភាពជាច្រើនឆ្នាំមកយ៉ាងណាក្តី ក៏វានៅតែបន្តយាយីអាយុជីវិត និងគម្រាមកំហែងដល់ប្រជាពលរដ្ឋដដែល។

លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា, ក្នុងនាមជាប្រទេសដែលធ្លាប់ឆ្លងកាត់សោកនាដកម្មនៃជម្លោះផ្ទៃក្នុងរាប់ទសវត្សកន្លងមកនេះ យើងយល់ច្បាស់នូវតម្លៃនៃសន្តិភាព សម្រាប់មនុស្សជាតិ។ សន្តិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ គឺមិនត្រឹមតែជា​ “រតនវត្ថុ” ដ៏មានតម្លៃសម្រាប់កម្ពុជាយើងតែប៉ុណ្ណោះនោះទេ តែក៏ដើម្បីតំបន់យើង និងពិភពលោកទាំងមូលផងដែរ។

1. Tragic loss of lives. Deep condolences to the family of our deminers. 

2. This incidents serve as a reminder the consequences on war, even after peace has been achieved in so many years here in our Kingdom.

3. Having experienced decades-long the tragedies of conflict, we understand the value of peace for the sake of humanity. Peace and welfare of people is not only a priceless ‘gems’ for Cambodian people, but elsewhere in our region and the world. ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖