ភ្នំពេញ ៖ នៅព្រលប់នេះ រដ្ឋបាលរាជធានីភ្នំពេញ បានលើកឡើង ការជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន និងទាំងដូសជំរុញ ព្រមទាំងការ ពង្រឹងការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។
អនុលោមតាមសារាចរលេខ ០១ សរ ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី ការជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ស្របពេលនៃការ បើកដំណើរការសេដ្ឋកិច្ច-សង្គមឡើងវិញលើគ្រប់វិស័យ តាមគន្លងប្រក្រតីភាពថ្មី រដ្ឋបាលរាជធានី សូមធ្វើការណែនាំដល់បណ្តាអង្គភាពរដ្ឋក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ វិស័យឯកជន និងប្រជាពលរដ្ឋ ទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និង ទាំងដូសជំរុញ ព្រមទាំងពង្រឹងការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ដូចខាងក្រោម៖
១. អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ ទាំង១៤ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ គ្រប់មន្ទីរ អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ និងវិស័យឯកជនទាំងអស់ ត្រូវសហការរួមគ្នា បង្កើនការ យកចិត្តទុកដាក់ក្នុងការអប់រំ ផ្សព្វផ្សាយ និងក្រើនរំលឹកឱ្យបានទូលំទូលាយបន្ថែមទៀត ជូនដល់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ-អ្នកគ្រូ បុគ្គលិក កម្មករ-និយោជិត ក្រុមសេដ្ឋកិច្ច ជាប្រព័ន្ធ សិស្ស-និស្សិត ប្រជាពលរដ្ឋទូទៅ នឹងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ អំពីភាពចាំបាច់នៃការចាក់ រ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយត្រូវរៀបចំយន្តការជាក់លាក់ និងបង្កលក្ខណៈងាយស្រួល ដើម្បីបង្កើន ល្បឿននៃការចាក់វា៉ក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងទាំងដូសជំរុញ (ដូសទី៣ សម្រាប់ ប្រជាពលរដ្ឋ និងដួសទី៤ សម្រាប់មន្ត្រីជួរមុខ) ស្របតាមគម្លាតរយៈពេលកំណត់របស់ក្រសួងសុខាភិបាល ឱ្យសម្រេចបានឆាប់រហ័ស ដើម្បីធានាឱ្យបាននូវភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយ សំដៅទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់បណ្តាលមកពីការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង។
២.មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ-អ្នកគ្រូ បុគ្គលិក កម្មករ-និយោជិត ក្រុមសេដ្ឋកិច្ច ប្រព័ន្ធ សិស្ស-និស្សិត និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួសរាន់អញ្ជើញទៅចាក់វា៉ក់សាំង ឬ នាំយកបុត្រ ធីតារបស់លោកអ្នកដែលមានអាយុចាប់ពី ៥ឆ្នាំឡើងទៅ ឱ្យទៅទទួលវា៉ក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងទាំងដួសជំរុញ (ដូសទី៣ សម្រាប់ប្រជាពលរដ្ឋទូទៅ និងដូសទី៤ សម្រាប់មន្ត្រី ជួរមុខ) នៅតាមមន្ទីរពេទ្យរដ្ឋ និងមណ្ឌលសុខភាពទាំង ៤២ ទីតាំង និងទីតាំងសមស្របមួយចំនួនទៀត ដែលបានរៀបចំជូនក្នុងរាជធានីភ្នំពេញ។
៣. គ្រប់បណ្តាអង្គភាពរដ្ឋក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ គ្រឹះស្ថានសិក្សា រោងចក្រ-សហគ្រាស និង អាជីវកម្មដ្ឋានទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវស្រង់ស្ថិតិ និងធ្វើបច្ចុប្បន្នភាពជាប់ជាប្រចាំ អំពីចំនួនអ្នកដូសបានចាក់វា៉ក់សាំងដូសមូលដ្ឋាន និងដូសជំរុញ ក្នុងអង្គភាព ឬ ទីតាំងអាជីវកម្មរបស់ខ្លួន និងត្រូវជំរុញអ្នកក្រោមបង្គាប់ឱ្យទៅទទួលវា៉ក់សាំងបានទាន់ពេលវេលា ស្របតាមតម្លាតរយៈពេល កំណត់របស់ក្រសួងសុខាភិបាល ដើម្បីធានាសុវត្ថិភាពការងារ និងសុខភាពសាធារណៈ។
៤. ប្រធានអង្គភាពរដ្ឋក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា គណៈកម្មការផ្សារ ម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់ទីតាំង ម្ចាស់ផ្សារឯកជន ម្ចាស់ផ្សារម៉ាត ម្ចាស់ភោជនីយដ្ឋាន-អាហារដ្ឋាន ម្ចាស់ហាងកាហ្វេ ម្ចាស់មណ្ឌលកម្សាន្តទេសចរណ៏មនុស្សពេញវ័យ វិស័យឯកជន និងម្ចាស់ទីតាំងទាំងអស់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ត្រូវពង្រឹងការត្រួតពិនិត្យសុពលភាពបណ្ណចាក់វាក់សាំងកូវីដ-១៩ ឬ បណ្ណ ចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ ឬ លិខិតបញ្ជាក់ការចាក់វា៉ក់សាំងបង្ការជំងឺកូវីដ-១៩ មុនពេលអនុញ្ញាត ឱ្យបុគ្គល ឬ អតិថិជន ចូលក្នុងអង្គភាព ឬ ទីតាំងរបស់ខ្លួន។ ក្នុងករណីពិនិត្យឃើញបុគ្គលណាមួយ ឬ អតិថិជនណាមួយ គ្មានបណ្ណចាក់វាប៉ះកង់សាំង ឬ មិនព្រមបង្ហាញបណ្ណចាក់វា៉ក់សាំង ឬ ប្រើប្រាស់បណ្ណចាក់ វា៉ក់សាំងដែលមានតម្លាតរយៈពេលលើសពី ៤ ខែ ក្រោយពេលចាក់វាំកំសាំងដូសទី១ ឬ លើសពី ៦ ខែ ក្រោយពេលចាក់វា៉ក់សាំងដូសទី២ ដាច់ខាតមិនត្រូវអនុញ្ញាតឱ្យចូលក្នុងអង្គភាព ឬ ទីតាំងរបស់ខ្លួនឡើយ ហើយត្រូវណែនាំឱ្យពួកគេរួសរាន់ទៅចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលា។
៥. ចំពោះបុគ្គលទាំងឡាយណាដែលសង្ស័យមានជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩ មេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ត្រូវផ្ដល់ដំណឹងជាបន្ទាន់មកអាជ្ញាធរមូលដ្ឋានដែលជិតទីតាំងស្នាក់នៅរបស់ខ្លួនបំផុត ដើម្បីក្រុមគ្រូពេទ្យជំនាញចុះរយកសំណាក (PCR) និងមានវិធានការទប់ស្កាត់បានទាន់ពេលវេលា ចៀសវាងការចម្លងបន្តទៅក្រុមគ្រួសារ និងសហគមន៍ជាយថាហេតុ។ ក្នុងរយៈពេលរង់ចាំលទ្ធផល (PCR) សាមីខ្លួនត្រូវពាក់ម៉ាសជាប់ជាប្រចាំ រក្សាគម្លាតសុវត្ថិភាពសង្គម-បុគ្គល នឹងមិនត្រូវចាកចេញពី ទីតាំងដែលខ្លួនកំពុងស្នាក់នៅ ក្នុងករណីមិនចាំបាច់។
៦. គណៈបញ្ជាការដឹកនាំការអនុវត្តច្បាប់នៅថ្នាក់រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ត្រូវសហការចុះត្រួតពិនិត្យ និងបង្កើនការយកចិត្ត ទុកដាក់ក្នុងការចាត់វិធានការចាំបាច់នានា ដើម្បីពង្រឹង និងជំរុញការអនុវត្តវិធានការសុវត្ថិភាពផ្នែក សុខាភិបាល ជាពិសេសវិធានការ “៣ ការពារ និង ៣ កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងករណីរកឃើញបុគ្គលណាមួយបានបំពាន វិធានការនេះ ដូចជា មិនពាក់ម៉ាសនៅតាមទីសាធារណៈ ត្រូវអនុវត្តទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មច្បាប់ រួមទាំងការផ្សព្វផ្សាយជាសាធារណះចំពោះរបុគ្គលល្មើស ស្របតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ដោយគ្មានការលើកលែងឡើយ។ រដ្ឋបាលរាជធានីភ្នំពេញ សូមបញ្ជាក់ជូនជាថ្មីម្តងទៀតថា គោលនយោបាយជាតិចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាយុទ្ធសាស្ត្រគន្លឹះដ៏សំខាន់ និងជាខ្សែក្រវាត់ការពារទី១ ដើម្បី ប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវ៍ដ-១៩ សំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន រហូត សម្រេចបាននូវការបើកដំណើរការសេដ្ឋកិច្ច-សង្គមឡើងវិញលើគ្រប់វិស័យ និងបានសម្រេចបិទបញ្ចប់ ។ ព្រឹត្តិការណ៏ សហគមន៍ ២០ កុម្ភះ ២០២១ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ដូច្នេះ៖ សូមបណ្តាអង្គភាពរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវ រួមគ្នាជំរុញការចាក់វា៉ក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងទាំងដូសជំរុញ ព្រមទាំងពង្រឹងការអនុវត្ត វិធានការសុវត្ថិភាពផ្នែកសុខាភិបាល ឱ្យបានម៉ឺងម៉ាត់ ដើម្បីបង្កើតនិងរក្សាឱ្យបាននូវ “ភាពស៊ាំសហគមន៍រឹងមាំ ពិតប្រាកដមួយ” ទប់ទល់នឹងជំងឺរាតត្បាតសកលកូវីដ-១៩ និងដើម្បីបញ្ចៀសការសម្រេចដាក់ចេញនូវវិធានការ រដ្ឋបាលណាមួយជាយថាហេតុ។
ទទូលបានសេចក្ដីណែនាំនេះ ៖ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អភិបាល នៃគណៈអភិបាលខណ្ឌទាំង១៤ ប្រធានមន្ទីរ-អង្គភាព ជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ បណ្តាអង្គភាពរដ្ឋក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ វិស័យឯកជន ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំនេះ ឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ ៖ សិលា