ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តព្រូសបុករថយន្តម៉ាស្តាឆ្លងផ្លូវពេញទំហឹងបណ្តាលឱ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តព្រូសបេីកលឿនជាន់ហ្វ្រ័ងមិនទាន់ជ្រុលទៅបុកពីចំហៀងរថយន្តម៉ាស្តាពេញទំហឹងបណ្តាលឱ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ តែមិនមានមនុស្សរងរបួសនោះទេ។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១០យប់​ ថ្ងៃទី១១​ ខែមករា​ ឆ្នាំ២០២២​ នៅចំណុចផ្លូវលេខ២៥៧​ កែងផ្លូវកម្ពុជាក្រោម​ ក្នុងសង្កាត់ទឹកល្អក់ទី១​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកម៉ាស្តា​ ពណ៌ស​ ពាក់ស្លាកលេខ​ គជប​ ២-០០៤១​ ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៥៧​ ក្នុងទិសដៅពីត្បូងទៅជេីងឆ្លងផ្លូវកម្ពុជាក្រោម ខណៈឆ្លងជិតផុតទៅហើយស្រាប់តែមានរថយន្តម៉ាកព្រូសពណ៌ទឹកប៊ិក ពាក់ស្លាកលេខកម្ពុជា​ SITHIKA9​ ធ្វេីដំណេីរតាមបណ្តោយផ្លូវកម្ពុជាក្រោមក្នុងល្បឿនលឿនជាន់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុកចំពីចំហៀងរថយន្តម៉ាស្តាពេញទំហឹងបណ្តាលឱ្យរថយន្តម៉ាស្តាផ្ទុះពោងសុវត្ថិភាព ចំណែករថយន្តព្រូសរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ​ តែសំណាងមិនមានមនុស្សរងរបួសនោះទេ។ 

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុនិងធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖