ព័ត៌មានទាន់ហេតុការណ៍៖

លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដឹកនាំកម្លាំងចុះណែនាំផ្សព្វផ្សាយតាមបណ្ដាទីតាំងអាជីវកម្មសេវាកម្សាន្ត KTV ភោជនីយដ្ឋាន អាហារដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ អនុវត្តការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅយប់ថ្ងៃអង្គារទី១១ ខែមករា ឆ្នាំ២០២២លោក ចេង មុនីរ៉ា  អភិបាលខណ្ឌច្បារអំពៅ លេាក ហ៊ត គឹមនី អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចុះណែនាំផ្សព្វផ្សាយតាមបណ្ដាទីតាំងអាជីវកម្មសេវាកម្សាន្ត KTV ភោជនីយដ្ឋាន អាហារដ្ឋានឱ្យអនុវត្តតាមសេចក្ដីណែនាំលេខ ០០១/២២ សណន ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ។

   ក្នុងឱកាសនោះដែរលោកអភិបាលខណ្ឌច្បារអំពៅក៏ណែនាំឱ្យអនុវត្តតាមសេចក្ដីណែនាំលេខ ០០១/២២ សណន ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងចូលរួមអនុវត្តវិធានសុខាភិបាល ពិសេស ៣កុំ ៣ការពារ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ពិសេសវីរុសបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង នៅមូលដ្ឋានខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖