ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាមេរិក ការបោះឆ្នោតនៅបារាំង អូស្ត្រាលី កូរ៉េខាងត្បូង ប្រេស៊ីល ហ្វីលីពីន…គឺស្ថិតនៅក្នុងការការបោះឆ្នោតដែលចាប់អារម្មណ៍បំផុតលើពិភពលោកក្នុងឆ្នាំ ២០២២នេះ។
ការបោះឆ្នោតនៅថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០២២ គឺជាការបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតី ដើម្បីជ្រើសរើសតំណាងរាស្ត្រក្នុងរដ្ឋសភានិងព្រឹទ្ធសភា។ ប្រវត្តិសាស្ត្របានបង្ហាញយ៉ាងច្បាស់ថា ការបោះឆ្នោតពាក់កណ្តាលអាណត្តិតែងតែមិននាំផលល្អឡើយដល់គណបក្សកាន់អំណាច ពិសេសនៅក្នុងរដ្ឋសភា។
ក្នុងរយៈពេល៧ទសវត្សរ៍កន្លងមក គណបក្សរបស់គណបក្សកាន់អំណាចតែងតែធ្វើឱ្យបាត់បង់ កៅអីក្នុងរដ្ឋសភាយ៉ាងតិចក៏២០ កៅអីដែរ។ នៅក្នុងឆ្នាំ២០១០ គណបក្សប្រជាធិបតេយ្យបានបាត់បង់កៅអីក្នុងសភារហូតដល់ទៅ៦៣កៅអីក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ។
បច្ចុប្បន្ន គណបក្សប្រជាធិបតេយ្យបានគ្រប់គ្រងរដ្ឋសភា ដោយមានកៅអីច្រើនជាងគណបក្សសាធារណរដ្ឋចំនួន ៨កៅអី ។ ប៉ុន្តែតំណាងរាស្ត្រគណបក្សសាធារណរដ្ឋកំពុងតែមានប្រៀបនៅ១០តំបន់បើប្រៀបធៀបនឹងគណបក្សប្រជាធិបតេយ្យ ។ នៅក្នុងព្រឹទ្ធសភា ការប្រកួតប្រជែងកាន់តែស្វិតស្វាញ ជាងរដ្ឋសភា ដោយមានសំឡេងគាំទ្រប្រហាក់ប្រហែលគ្នា ប្រសិនបើប្រធានាធិបតីបៃឌិនទទួលបានទំនុកចិត្តខ្ពស់ពីពលរដ្ឋនឹងសង្ឃឹមគ្រប់គ្រងទាំងរដ្ឋសភានិងព្រឹទ្ធសភា។
ការបោះឆ្នោតប្រធានាធិបតីបារាំង នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ដើម្បីជ្រើសរើសបេក្ខភាពដែលមានសំឡេងគាំទ្រខ្ពស់ជាងគេបង្អស់ទៅបោះឆ្នោតនៅជុំទីពីរជាបន្តទៀត។ ប្រធានាធិបតីបារាំង លោក Emmanuel Macron សង្ឃឹមខ្ពស់ក្នុងការយកឈ្នះបន្តដឹកនាំបារាំងមួយអាណត្តិទៀត។
ការបោះឆ្នោតប្រធានាធិបតីហ្វីលីពីន៖ នៅថ្ងៃទី៩ ខែឧសភា ហ្វីលីពីនឹងចាប់ផ្តើមបោះឆ្នោតជ្រើសរើសប្រធានាធិបតី។ ការបោះឆ្នោតលើកនេះក៏មានបេក្ខភាពប្រធានាធិបតី ដែលជាស្តេចប្រដាល់ពិភពលោក ម៉ាន់នី ប៉ាក់គីអៅផងដែរ។
ការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូង ៖ នៅថ្ងៃទី៩ ខែមីនាឆ្នាំ២០២២ កូរ៉េខាងត្បូងចាប់ផ្តើមបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដើម្បីដឹកនាំប្រទេសក្នុងអាណត្តិ៥ឆ្នាំ។ ការបោះឆ្នោតនោះក៏បានកំណត់ជោគវាសនានៃទំនាក់ទំនងឧបទ្វីបកូរ៉េផងដែរ។
ការបោះឆ្នោតនាយករដ្ឋមន្ត្រីអូស្ត្រាលី នៅថ្ងៃទី២១ខែឧសភា ឆ្នាំ២០២២។
ការបោះឆ្នោតប្រធានាធិបតីប្រេស៊ីល នៅថ្ងៃទី២ ខែតុលាឆ្នាំ២០២២។
ការបោះឆ្នោតប្រធានាធិបតី កូឡុំប៊ីនៅថ្ងៃទី១៣ ខែមីនា ថ្ងៃទី២៩ខែមេសា និងថ្ងៃទី ១៩ខែមិថុនាឆ្នាំ២០២២។
ការបោះឆ្នោតសភាហុងគ្រី ខែមេសា ឆ្នាំ២០២២។
ការបោះឆ្នោត អង់ហ្គោឡាខែសីហាឆ្នាំ២០២២។
ការបោះឆ្នោតប្រធានាធិបតីកេនយ៉ាថ្ងៃទី៩ ខែសីហាឆ្នាំ២០២២។
ទាំងនោះដែលជាការបោះឆ្នោតគួរឱ្យចាប់អារម្មណ៍បំផុតក្នុងឆ្នាំ២០២២ ពិសេសគឺនៅលើប្រទេសមហាអំណាចពិភពលោក មានអាមេរិក បារាំង កូរ៉េខាងត្បូង ជាដើម៕ ដោយ៖ធីរីណា
រូបថត៖TTXVN