ខេត្តស្វាយរៀង៖ បេីយោងតាមប្រភពព័ត៌មានពីនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានបញ្ជូនជនជាតិវៀតណាម ចំនួន ១៧នាក់ ស្រី០២នាក់ ពីបទជ្រៀតចូលប្រទេស និងស្នាក់នៅខុសច្បាប់នៅកម្ពុជា។
ប្រភពដដែលបន្តថា ដោយមានការឯកភាពពីលោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋានច្រកទ្វារទី២ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បញ្ជូនជនជាតិវៀតណាមចំនួន ១៧នាក់ខាងលេីនេះ ឱ្យទៅប៉ុស្តិ៍កងទ័ពការពារព្រំដែនអន្តរជាតិម៉ុកបាយ នៃប្រទេសវៀតណាម។
ក្នុងកិច្ចប្រតិបត្តិការនេះដែរ ប្រគល់ទទួលនិងដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ថោង វណ្ណៈ ស្នងការរងទទួលផែនអន្តោប្រវេសន៍ សហការជាមួយកម្លាំងប៉ុស្តិ៍កងទ័ពការពារព្រំដែនអន្តរជាតិម៉ុកបាយ៕
ដោយ៖សហការី