ព័ត៌មានទាន់ហេតុការណ៍៖

ទើបបែកបាក់ស្នេហ៍ថ្មីៗ ឈឹម សក្កដា បញ្ចេញបទចម្រៀងបែបចាក់ដោត“ខុសព្រោះស្នេហ៍គេ”ទៀត

ចែករំលែក៖

ភ្នំពេញ៖ ធ្វើឲ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ក្រោយពីតារាចម្រៀង និងសម្តែង លោក ឈឹម សក្កដា បានបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួនមានចំណងជើងថា“ខុសព្រោះស្នេហ៍គេ” ។ ការបញ្ចេញបទចម្រៀងថ្មីនេះស្របពេលដែលចំណងស្នេហាប្រះស្រាំរបស់ខ្លួននិងតារាចម្រៀងពេជ្រ សោភាហាក់គ្មានសង្ឃឹមនឹងអាចវិលរកសភាពដើមវិញបាននោះ។ 

ចំណងស្នេហារវាងតារាប្រុសរូបនេះ និងតារាចម្រៀង ពេជ្រ សោភា ទើបនឹងលេចចេញរឿងរ៉ាវចម្រូងចម្រាសរហូតប្រកាសចែកផ្លូវគ្នាដើរទាំងកណ្តាលទីចាប់តាំងពីដើមខែមករាឆ្នាំ ២០២២នេះមក បើទោះបីជាស្នេហានេះមានវ័យច្រើនជាង៥ឆ្នាំទៅហើយក៏ដោយ។ ក្រោយពីបញ្ចេញបទចម្រៀងនេះភ្លាមបានធ្វើឲ្យប្រិយមិត្តភ្ញាក់ផ្អើល រហូតចូលខមមិនព្រោងព្រាតតែម្តងដោយបានទាំងទាញភ្ជាប់ចំណងជើងបទចម្រៀង និងអត្ថន័យបទចម្រៀងនេះទៅនឹងរឿងរ៉ាវស្នេហាប្រះស្រាំរបស់អ្នកទាំងពីរផងដែរ។ ទោះជាយ៉ាងណាបទចម្រៀងនេះបានបញ្ចេញស្របពេលដែលស្នាដៃសម្តែងភាពយន្តភាគរឿង “មែកមួយត្រួយ៣”របស់លោក ឈឹម សក្កដា ត្រៀមចាក់បញ្ចាំងនៅលើទូរទស្សន៍ប៉ុស្តិ៍លេខ៥នោះផងដែរ។ ក្នុងនោះដែរ លោក សក្កដា ក៏បានសរសេរពាក្យពេចន៍បន្ថែមពីលើចំណងទៀតថា ខ្ញុំខុសហើយដែលខ្ញុំស្រលាញ់អ្នក។មានអ្នកផ្ញើសារលើកទឹកចិត្តជាច្រើនទៅកាន់តារាចម្រៀងរូបនេះឲ្យបន្តធ្វើជាមនុស្សរឹងមាំតស៊ូក្នុងជីវិតនិងរំពឹងថាពេលវេលានឹងអាចព្យាបាលរបួសស្នេហាបានជាក់ជាមិនខាន។ 

  គួរបញ្ជាក់ដែរថា ចំណងស្នេហារវាងតារាសម្តែង ឈឹម សក្កដា និងតារាចម្រៀងពេជ្រ សោភា វ័យ៥ឆ្នាំពេញនោះបានដើរដល់ផ្លូវទាល់ហើយ។ តាមរយៈសារលេបខាយឌីដងឲ្យគ្នាកាន់តែបញ្ជាក់បានថាស្នេហានេះបានដល់ទីបញ្ចប់ដែលមុននេះក៏មានការលើកឡើងថាមានអ្នកទី៣ចូលជ្រៀតជ្រែកនោះតែម្តង។ពួកគេធ្លាប់ប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកថា ពួកគេបានស្រឡាញ់គ្នា និងមើលចិត្ដថ្លើមគ្នាច្រើន ហើយ ពោលគឺនៅតែចាំថ្ងៃចូលរោងជ័យនាដើមឆ្នាំ២០២២ ប៉ុណ្ណោះ។ ប៉ុន្ដែអ្វីៗត្រូវបានផ្លាស់ប្ដូរក្នុងវេលាដែលលោក ឆឹម សក្កដា នឹងក្លាយជាកូនកម្លោះរបស់ពេជ្រ សោភា ក្នុងឆ្នាំ២០២២ នេះ ប្រែជារលាយសូន្យ បន្ទាប់ពីកញ្ញា ពេជ្រ សោភា ត្រៀមបង្ហាញមុខម្ចាស់បេះដូងថ្មីដែលនឹងមកជំនួសតំណែងតារាសម្តែងរូបនេះបាត់ទៅហើយ៕

ដោយ ៖ វឌ្ឍនា


ចែករំលែក៖