ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌចំការមនឃាត់ខ្លួនជនសង្ស័យ២នាក់ជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៨និង៤០នាទីយប់  កម្លាំងជំនាញខណ្ឌចំការមនដែលកំពុងល្បាតនៅក្នុងមូលដ្នានរបស់ខ្លួននោះបានធ្វើការត្រួតពិនិត្យជនសង្ស័យ២នាក់ ហើយបានរកឃើញម្សៅសថ្លាចំនួន ៧កញ្ចប់តូចនៅក្នុងហោប៉ៅខោខាងឆ្វេង   ចំណែកម្នាក់ទៀតបានទម្លាក់ចោលភស្តុតាងនៅក្បែរជើង ស្ថិតនៅចំណុចគល់ស្ពានឈើ ផ្លូវលេខ៥០៨ ភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

   លោកវរសេនីយ៍ទោ  ផន អូន អធិការរងទទួលផែនប្រឆាំងគ្រឿងញៀនខណ្ឌចំការមនបានឱ្យដឹងថា ជាលទ្ធផលកម្លាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួន ជនសង្ស័យទី១ ឈ្មោះ សឹង គឹមស្រ៊ាង ហៅ ស្វិត ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មុខរបរគ្មាន ដកហូតបានថ្នាំញៀន៣កញ្ចប់តូចៗ ។

ជនសង្ស័យទី២ ឈ្មោះ ជូ វ៉ាន់ឌី ភេទ ប្រុស អាយុ២២ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មុខរបរគ្មាន ដកហូតបានថ្នាំញៀន៤កញ្ចប់តូចៗ និងទូរស័ព្ទដៃ ១គ្រឿង ម៉ាកសាំសុង ប្រើលេខ 087332749 ។

ក្រោយកើតហេតុជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវ ធ្វើការនាំខ្លួនទៅអធិការដ្នាននគរបាលខណ្ឌចំការមនដើម្បីចាក់ការតាមនីតិវិធីច្បាប់៕

ដោយ៖ ជីណា


ចែករំលែក៖