កីឡាករវាយតឺន្នីសឆ្នើម Andy Murray របស់ចក្រភពអង់គ្លេសបានឈានដល់វគ្គផ្តាច់ព្រ័ត្រ ATP Tour ជាលើកដំបូងរបស់គាត់ចាប់តាំងពីឆ្នាំ២០១៩ជាមួយនឹងការឈ្នះ៣សិតលើកីឡាករ Reilly Opelka នៅ Sydney Tennis Classic។ កីឡាករវ័យ៣៤ឆ្នាំរូបនេះបានវាយបក២សិតដើម្បីយកឈ្នះកីឡាករអាមេរិកលំដាប់ទី២៥ ក្នុងលទ្ធផល ៦-៧ (៦-៨) ៦-៤ ៦-៤ ។
ការប្រកួតចុងក្រោយបង្អស់ដែល Murray បានឈានដល់ចាប់តាំងពីព្រឹត្តិការណ៍ European Open ឆ្នាំ២០១៩ជាកន្លែងដែលគាត់បានយកឈ្នះលើ Stan Wawrinka ។ នោះគឺជាពានរង្វាន់ ATP លើកទី៤៦របស់ Murray និងជាពានរង្វាន់ឯកត្តជនតែមួយគត់របស់គាត់ចាប់តាំងពីគាត់បានវះកាត់ត្រគាកកាលពីខែមករា ឆ្នាំ២០១៩។
Murray បាននិយាយក្នុងបទសម្ភាសមួយថា “វានឹងអស្ចារ្យក្នុងការចាប់ផ្ដើមឆ្នាំជាមួយនឹងពាន ប៉ុន្តែវាជាសប្តាហ៍ដ៏ធំមួយសម្រាប់ខ្ញុំ។ការដាក់លទ្ធផលទាំង៤រួមគ្នាបែបនេះ គឺច្រើនជាងដែលខ្ញុំបានគ្រប់គ្រងកាលពីឆ្នាំមុន”។
Murray កំពុងរៀបចំសម្រាប់ព្រឹត្តិការណ៍ Australian Open ដែលចាប់ផ្តើមនៅថ្ងៃចន្ទជាកន្លែងដែលគាត់នឹងប្រកួតជាមួយកីឡាករលេខ២១Georgian Nikoloz Basilashvili ក្នុងជុំទីមួយ។ ឥឡូវនេះគាត់ស្ថិតក្នុងចំណាត់ថ្នាក់លេខ១៣៥នៅលើពិភពលោក បន្ទាប់ពីបានជួបបញ្ហារបួសដោយការប៉ះទង្គិចគ្នាក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ប៉ុន្តែបានផ្លាស់ប្តូរយ៉ាងល្អនៅក្នុងការប្រកួតទាំងអស់របស់គាត់នៅក្នុងទីក្រុងស៊ីដនី។
ចំណែកកីឡាករ Dan Evans ដែលជាមិត្តរួមជាតិមិនអាចឡើងវគ្គផ្តាច់ព្រ័ត្រលើកដំបូងក្នុងកម្រិត ATP Tour ទេបន្ទាប់ពីចាញ់កីឡាករកំពូលរបស់រុស្ស៊ី Aslan Karatsev ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងធ្វើនៅថ្ងៃសៅរ៍នេះ។
កីឡាករលំដាប់ទី៣ Evans ដែលមានអាយុ៣១ឆ្នាំបានចាញ់ក្នុងលទ្ធផល ៦-៣ ៦-៧ (១៣-១៥) ៦-៣ បានបញ្ចប់ក្តីសង្ឃឹមរបស់កីឡាករអង់គ្លេសក្នុងការទទួលបានពានរង្វាន់ ATP Tour ជាលើកទីពីររបស់គាត់។ គាត់បានសន្សំបាន៣ពិន្ទុក្នុងការប្រកួត មុនពេលបន្តឈ្នះការប្រកួតវគ្គទី២ ប៉ុន្តែត្រូវបានចាញ់ក្រោមស្នាដៃកីឡាករ Karatsev ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)