ភ្នំពេញ៖ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ នៅព្រឹកថ្ងៃសៅរ៍ ១៣ កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ បានប្រារព្ធពិធីសន្និបាតបូកសរុបលទ្ធផល នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍សង្កាត់ចតុមុខ អាណត្តិទី៤ ឆ្នាំ២០១៧-២០២២ និងទិសដៅភារកិច្ច ពីពេលនេះរហូតដល់ថ្ងៃបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ក្នុងពិធីនេះដែរប្រារព្ធឡើងក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ-អនុប្រធានគណបក្សខណ្ឌដូនពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ចតុមុខ និងលោកស្រី ម៉ិញ កុសនី រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់ចតុមុខ និងដោយមានការចូលរួមរួមពី លោក-លោកស្រី សមាជិកអចិន្ត្រៃយ៍គណបក្សខណ្ឌ លោក-លោកស្រី ក្រុមការងារចុះជួយសង្កាត់ចតុមុខ និងសមាជិក សមាជិកាសរុបចំនួន ១៣១នាក់ ស្រីចំនួន៤៩។
សូមជម្រាបថា ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ថ្មីៗនេះ ក៏បានប្រារព្ធពិធីសន្និបាតបូកសរុបលទ្ធផល នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍សង្កាត់បឹងរាំង និងសង្កាត់ផ្សារថ្មីទី៣ អាណត្តិទី៤ ឆ្នាំ២០១២-២០២២ និងទិសដៅភារកិច្ច ពីពេលនេះរហូតដល់ថ្ងៃបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២-២០២៧ ខណ្ឌដូនពេញ រាជធានីភ្នំពេញផងដែរ៕
ដោយ៖ស តារា