ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មាធិការគណបក្សប្រជាជនសង្កាត់​ច្បារអំពៅទី១​ ​បានរៀបចំពិធីសន្និបាតដើម្បីបូកសរុបកម្មវិធីនយោបាយអភិវឌ្ឍសង្កាត់អាណត្តិទី៤ (២០១៧-២០២២) និងលើកទិសដៅបន្តសំរាប់អាណត្តិទី៥ (២០២២-២០២៧)​ របស់គណបក្សសង្កាត់​ ក្រោម​អធិបតី​ភភាពលោក​ រស់​ សុភ័ក្ត​

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹក​ថ្ងៃសៅរ៍ ១៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃសៅរ៍ទី១៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៨.០០ព្រឹក គណៈកម្មាធិការគណបក្សប្រជាជនសង្កាត់​ច្បារអំពៅទី១​ ​បានរៀបចំពិធីសន្និបាតដើម្បីបូកសរុបកម្មវិធីនយោបាយអភិវឌ្ឍសង្កាត់អាណត្តិទី៤ (២០១៧-២០២២) និងលើកទិសដៅបន្តសំរាប់អាណត្តិទី៥ (២០២២-២០២៧)​ របស់គណបក្សសង្កាត់​ ក្រោម​អធិបតី​ភាព​ លោក​ រស់​ សុភ័ក្ត ប្រធានក្រុមការងារចុះជួយសង្កាត់ច្បារអំពៅទី១​ និងដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី​ ជាអនុប្រធាន សមាជិកក្រុមការងារចុះជួយសង្កាត់។ 

សន្និបាតនេះប្រព្រឹត្តទៅដោយមានការចូលរួមពីសំណាក់ សមាជិក សមាជិកាគណៈកម្មាធិការបក្សសង្កាត់ គណៈសាខាបក្សភូមិ គណៈសាខាបក្សចំណុះឲ្យសង្កាត់ និងប្រធានក្រុមបក្ស សរុបអ្នកចូលរួមមាន ១០១នាក់​ និងបានបង្ហាញ​បេក្ខភាព​ សមាជិក​ សមាជិកាក្រុមប្រឹក្សាសង្កាត់​ (ពេញសិទ្ធ​ និងបំរុង)៕

ដោយ៖ ស សម


ចែករំលែក៖