ភ្នំពេញ៖ សូមជម្រាបជូនថា, មោទនភាពបំផុតរបស់កម្ពុជា ខណ: ក្រុមហ៊ុនអូស្ត្រាលី Renaissance Limited (Cambodia) ដែលបានទទួលអាជ្ញាប័ណ្ណធ្វើអាជីវកម្មរ៉ មាសជាលក្ខណៈពាណិជ្ជកម្មលើកដំបូងរបស់កម្ពុជានៅ ខេត្តមណ្ឌលគិរី បានចម្រាញ់រ៉ែមាសជិត ១.៥០០ គីឡូ ក្រាមក្នុងរយៈពេលប្រាំពីរខែ។
បរិមាណរ៉ែមាសដែលចម្រាញ់បាននេះ ត្រូវបានលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ជម្រាបក្នុង ពិធីប្រគល់អគារការិយាល័យចាស់របស់ក្រសួង ជូន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ពីម្សិលមិញនេះ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា, ក្រុមហ៊ុន Renaissance Minerals បានចាប់ផ្តើម ផលិតកម្មចម្រាញ់មាសជាលក្ខណៈពាណិជ្ជកម្មនៅខែ មិថុនានេះនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្ត មណ្ឌលគិរី។ តាមការគ្រោងទុក ក្រុមហ៊ុននឹងអាច ចម្រាញ់រ៉ែមាសបានប្រមាណ ៣ តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ ឆ្នាំដំបូង។
គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ ២០២២ អាចនឹងមានក្រុម ហ៊ុនវិនិយោគចំនួន៤ទៀត នឹងបើកការដ្ឋានចម្រាញ់រ៉ែមាសនៅកម្ពុជា ដោយក្នុងនោះក្រុមហ៊ុនចិនចំនួន៣ នឹង ធ្វើអាជីវកម្មចម្រាញ់រ៉ែមាស នៅទឹកដីនៃខេត្តព្រះវិហារ ក្រចេះ និងមណ្ឌលគិរី។ ជាមួយគ្នានេះ ក៏មានក្រុមហ៊ុន មកពីប្រទេសឥណ្ឌាមួយទៀត ត្រៀមធ្វើអាជីវកម្មរ៉ែមាស នេះ នៅក្នុងខេត្តរតនគិរី ផងដែរ។ នេះបើតាមការបញ្ជាក់ របស់លោក អ៊ឹង ឌីបូឡា អគ្គនាយកនៃអគ្គនាយកដ្ឋាន ធនធានរ៉ែ ។
កម្ពុជាបានងើបឡើងវិញ នូវសេចកិច្ចជាតិ បន្ទាប់ពីវិបត្តិជំងឺកូវីដ-19 ត្រូវបានថយចុះ ពិសេសកើតឡើងដោយការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕
ដោយ ៖ សិលា