ភ្នំពេញ៖ ដោយសារតែការធ្វេសប្រហែសក្នុងការដាំស្លរ បានបង្កឡើងជាអគ្គិភ័យឆាបឆេះផ្ទះបាយ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅជិតខាងនាំគ្នារត់ចែកជេីងទាំងយប់។
ជាក់ស្ដែងករណីគ្រោះអគ្គិភ័យមួយបានកេីតឡេីង ដោយសារតែការកំដៅសម្លទុកចោលបង្ករជាអគ្គិភ័យឆាបឆេះផ្ទះបាយ នាវេលាម៉ោង ៦និង៥០នាទីយប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ស្ថិតនៅហាងចិនមួយកន្លែង តាមបណ្តោយផ្លូវព្រះស៉ីសុវត្ថិ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រមទាំងឆេះបំផ្លាញអស់សម្ភារផ្ទះបាយមួយចំនួន។
បេីតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ J anud ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ អ្នកគ្រប់គ្រង ចំពោះមូលហេតុ នៃការឆាបឆេះ បណ្តាលមកពីការ កំដៅសម្លទុកចោលបង្ករជាអគ្គិភ័យ។
ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះ បណ្តាលឲ្យឆាបឆេះ ថ្មបេតុង ទំហំ ៤ម៉ែត្រ គុណនឹង ១៦ម៉ែត្រ ខូចខាតសម្ភារៈផ្ទះបាយមួយចំនួន និងពុំបណ្តាលឲ្យរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
គួរបញ្ជាក់ថា សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ កម្លាំងជំនាញរបស់យេីងបានប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ៣គ្រឿង ពុំបានប្រើប្រាស់ទឹក។ ក្នុងគ្រោះអគ្គិភ័យខាងលេីនេះ បានរលត់ទាំងស្រុង នៅវេលាម៉ោង ៧និង១២នាទីនាថ្ងៃដដែល៕
ដោយ៖ស តារា