ព័ត៌មានទាន់ហេតុការណ៍៖

Breaking News ៖ ផ្ទុះភ្នំភ្លើងបង្កឱ្យមានរលកយក្សស៊ូណាមិ នៅ Tonga

ចែករំលែក៖

មន្ត្រីរដ្ឋាភិបាលកោះTonga ស្ថិតនៅក្នុងតំបន់ភាគខាងត្បូង ប៉ាស៊ីហ្វិក នៅថ្ងៃទី១៥ខែមករានេះ បានប្រកាសអាសន្នស្តីពីរលកយក្សស៊ូណាមិ ក្រោយពេលផ្ទុះភ្នំភ្លើងនៅបាតសមុទ្រ ។

ឃ្លីបវីដេអូបានបង្ហោះនៅលើបណ្តាញសង្គម Twitter បង្ហាញឱ្យឃើញថា ការផ្ទុះភ្នំភ្លើងនៅបាតសមុទ្របង្កឱ្យមានរលកយក្សវាយប្រហារចូលតំបន់ជាច្រើនក្នុងប្រទេសតុងហ្គា ធ្វើឱ្យពលរដ្ឋភ័យស្លន់ស្លោរត់ទៅកាន់តំបន់ខ្ពស់។

សារព័ត៌មាន AP បានដកស្រង់ការប្រកាសរបស់កម្លាំងទាហាននូ
វែលហ្សេឡង់ដែលបានបញ្ជាក់ថា កម្លាំងទាហានបានតាមដានយ៉ាងយកចិត្តទុកដាក់ដល់ស្ថានភាពនៅលើកោះតុងហ្គា ហើយបានត្រៀមជួយសង្គ្រោះបន្ទាន់ប្រសិនបើរដ្ឋាភិបាលប្រទេសកោះនេះស្នើជំនួយនោះ។
ជាមួយគ្នានេះដែរ រដ្ឋាភិបាលបណ្តាកោះនៅជុំវិញ មាន Samoa និង Fiji ក៏បានប្រកាសអាសន្នពីរលកយក្សស៊ូណាមិផងដែរ ហើយបានអំពាវនាវឱ្យពលរដ្ឋភៀសខ្លួនពីតំបន់ឆ្នេរសមុទ្រឡើងទៅកាន់តំបន់ខ្ពស់។
នៅក្នុងសេចក្តីប្រកាសរបស់ក្រសួងគ្រប់គ្រងគ្រោះអាសន្ន នូវែលហ្សេឡង់ បានបញ្ជាក់ថា តំបន់ឆ្នេរសមុទ្រជាច្រើនមានរលកសមុទ្រធំៗ ហើយយើងមិនអាចសន្និដ្ឋានជាមុនថានឹងមានអ្វីកើតឡើងបន្ថែមទៀតឡើយ៕ ដោយ៖ធីរីណា

រូបថត៖Twitter


ចែករំលែក៖