ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងសារនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការ នៅព្រលប់ថ្ងៃសៅរ៍ទី១៥ ខែមករា ឆ្នាំ២០២២នេះ សូមអបអរសាទរចំពោះចៅៗដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិទាំងអស់នៅទូទាំងប្រទេស។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា៖ ខ្ញុំសូមកោតសរសើរចំពោះចៅៗដែលបានជាប់ចំណាត់ថ្នាក់និទ្ទេសAទាំងអស់ដែលឆ្នាំនេះមានរហូតដល់១.៧៥៣នាក់។
ដូចឆ្នាំមុនៗដែរលើកលែងតែឆ្នាំ២០២០ដែលឱយជាប់ទាំងអស់គ្នាដោយគ្មាននិទេ្ទសដោយសារកូវីដ១៩។ ឆ្នាំនេះខ្ញុំនិងជួបជាមួយចៅៗដើម្បីលើកទឹកចិត្តសម្រាប់ចៅៗដែលបានខិតខំរៀនសូត្ររហូតប្រឡងជាប់និងទទួលបាននិទ្ទេសA។
បន្ថែមពីនេះ សម្ដេចតេជោ បានសង្កត់ធ្ងន់ថា៖ ពេលវេលានិងទីកន្លែងជួបនិងជំរាបតាមក្រោយតាមរយលោករដ្ឋមន្ត្រី ហង្ស ជួនណារ៉ុន៕
ដោយ៖ស តារា