ព័ត៌មានទាន់ហេតុការណ៍៖

ដេប៉ូប្រេងឥន្ធនៈចំនួន ៨ទីតាំងផ្សេងគ្នាត្រូវបានមន្រ្តីជំនាញ ក.ប.ប. រកឃើញមិនមានអនុលោមភាព និងចាត់វិធានការច្បាប់

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ​បានឱ្យដឹងនៅថ្ងៃ​សៅរ៍​ទី​១៥ ខែមករា​ ឆ្នាំ​២០២២នេះថា​៖ ដើម្បីធានាឱ្យបាននូវការទប់ស្កាត់អំពើមិនសុចរិតក្នុងវិស័យធុរកិច្ចប្រេងឥន្ធនៈ និងអនុវត្តនូវច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ដើម្បីការពារផលប្រយោជន៍ជូនអ្នកប្រើប្រាស់។ 

ជាក់ស្ដែង​ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកំពង់ឆ្នាំង ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបងបានបន្តប្រតិបត្តិការចុះត្រួតពិនិត្យនៅតាមបណ្ដាស្ថានីយ​ និងដេប៉ូប្រេងឥន្ធនៈបានចំនួន ២២ទីតាំងផ្សេងគ្នាដែលស្ថិតក្នុងគោលដៅនៃខេត្តរបស់ខ្លួន។ 

ដោយឡែក​យោងទៅតាមលទ្ធផលនៃការត្រួតពិនិត្យរបស់មន្រ្តីជំនាញបានរកឃើញនូវដេប៉ូប្រេងឥន្ធនៈចំនួន ៨ទីតាំងដែលមិនមានអនុលោមភាព និងបានចាត់វិធានការទៅតាមនីតិវិធីផងដែរ៕​

ដោយ​៖សហការី​


ចែករំលែក៖