ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនជនសង្ស័យ៤នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃនៅខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១៦ខែមករា ឆ្នាំ.២០២២ វេលាម៉ោង ១៥:៣០នាទីរសៀល កំលាំងខណ្ឌឬស្សីកែវ បានធ្វើការឃាត់ ខ្លួនជនសង្ស័យ៤នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះ នៅខណ្ឌដូនពេញបានសំរេចតែរត់មិនរួច នៅចំណុច ផ្លូវលេខ៥ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឧឬស្សីកែវ រាជធានីភ្នំពេញ ។

 លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានប្រាប់ឱ្យដឹងថា  កំលាំងខណ្ឌឬស្សីកែវ បានធ្វើការស្រាវជ្រាវនិងបាន ឃាត់ខ្លួនជនសង្ស័យ៤នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះនៅ ខណ្ឌដូនពេញបានសំរេចតែរត់មិនរួច ជនសង្ស័យរួមមាន ៖

១-ឈ្មោះ ផល សែមប៉ាទ្រីត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរគ្មាន។

២-ឈ្មោះ សេង វិច្ឆ័យ ភេទប្រុស អាយុ១៧ឆ្នាំមុខរបរគ្មាន។

៣-ឈ្មោះ សុទ្ធ ជីវ័ន្ត ភេទប្រុស អាយុ១៧ឆ្នាំមុខរបរគ្មាន។

៤-ឈ្មោះ ជូរ ដេវីន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរគ្មាន 

សម្ភារដកហូតរួមមាន ៖

– ម៉ូតូ១គ្រឿងម៉ាកស្គូពីពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1IH 9523

-ទូរស័ព្ទចំនួន៣គ្រឿងម៉ាក Iphone12proពណ៌ទឹកមាស Iphone 7pluse ពណ៌ទឹកមាស Iphone6 pluseពណ៌ទឹកមាស។

 បច្ចុប្បន្នអធិការដ្ឋានខណ្ឌឬស្សីកែវបានប្រគល់ជនសង្ស័យរួមទាំងវត្ថុតាងទៅអធិការដ្ឋានខណ្ឌដូនពេញដើម្បីចាត់ការបន្តរនីតិវិធីច្បាប់ ៕

ដោយ៖ ជីណា


ចែករំលែក៖