ព័ត៌មានទាន់ហេតុការណ៍៖

អ្នកល្មើសវិធានការសុខាភិបាល​ និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៦ ខែមករា​!​ អប់រំផ្សព្វផ្សាយច្បាប់​ ២៩ទីតាំង ,អប់រំតាមគោលដៅចរាចរណ៍ ១៤២នាក់ (យានយន្ត ៩៦គ្រឿង)​ ,ខណៈការអនុវត្តវិធានការច្បាប់ (គ្មាន)

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពីសេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​១៧ ខែមករា​ ឆ្នាំ​២០២២នេះ​ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១៦ ខែមករា​ ឆ្នាំ​២០២២​។ 

​ជាក់ស្ដែង​បេី​យោង​​សេចក្តីជូនដំណឹងរបស់គណៈកម្មាការអន្តរក្រសួង​ ដេីម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩​ ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២២៖

១.វិធានការអប់រំផ្សព្វផ្សាយច្បាប់ ២៩ទីតាំង

២.វិធានការអប់រំតាមគោលដៅចរាចរណ៍ផ្លូវគោក ១៤២នាក់ (យានយន្ត ៩៦គ្រឿង)

៣.ការអនុវត្តវិធានការច្បាប់ (គ្មាន)។ 

គួរបញ្ជាក់ថា​ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា បានឱ្យដឹងថា​ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២៖

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,៧៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,២៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៥,៦០% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ ០៥ឆ្នាំ មាន ១០៣,៣៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៨៩,៤៣%៕

ដោយ៖ស​ តារា


ចែករំលែក៖