ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹត្តិការណ៍វាយតឺន្នីស Australian Open ចាប់ផ្តើមបន្ទាប់ពីមានភាពចម្រុងចម្រាសលើកីឡាករលេខ១ពិភពលោក Novak Djokovic

ចែករំលែក៖

ទីបំផុតព្រឹត្តិការណ៍កីឡាវាយតឺន្នីស Australian Open បានចាប់ផ្តើមនៅ Melbourne Park នៅថ្ងៃចន្ទ ទី១៧ មករានេះបន្ទាប់ពីមានភាពច្របូកច្របល់ និងចម្រូងចម្រាសដែលគ្របដណ្ដប់ដោយបិទទិដ្ឋាការ ដែលបានមានបញ្ហាលើកីឡាករលេខមួយពិភពលោក Novak Djokovic។

កីឡាការីនី Tatjana Maria របស់អាឡឺម៉ង់បានយកឈ្នះលើការប្រកួតបើកឆាក Grand Slam ប្រចាំឆ្នាំនៅលើទីលាន Rod Laver Arena ទល់នឹងកីឡាការិនីក្រិក Maria Sakkari ដែលជាកីឡាការិនីលំដាប់ទី៥ក្នុងវិញ្ញាសាឯកត្តជននារី។

ម្ចាស់ការពារតំណែងជើងឯក Naomi Osaka តាមពីក្រោយនៅលើទីលានជាមួយនឹងម្ចាស់ជើងឯក Grand Slam ២០សម័យកាល Rafael Nadal បញ្ចប់សកម្មភាពពេលរសៀលនៅថ្ងៃដែលមានមេឃស្រឡះ និងត្រជាក់ ជាមួយនឹងហ្វូងមនុស្សដែលសមត្ថភាពអាចទស្សនាបាន៥០ភាគរយដោយសារការរឹតបន្តឹងការឆ្លងកូវីដ-១៩។

កីឡាករលំដាប់លេខ១ពិភពលោក Djokovic ត្រូវបានគេសន្មត់ថា ជាតួអង្គសំខាន់ក្នុងវគ្គប្រកួតពេលយប់ ប៉ុន្តែកីឡាករសញ្ជាតិស៊ែប៊ីដែលមិនបានទទួលថ្នាំបង្ការមិនបានការពារតំណែងរបស់គាត់បន្ទាប់ពីតុលាការបានបដិសេធការស្នាក់នៅក្នុងប្រទេស។ កីឡាករវ័យ៣៤ឆ្នាំរូបនេះបានហោះចេញពីប្រទេសអូស្ត្រាលីកាលពីយប់ថ្ងៃអាទិត្យ ដែលជាក្តីសុបិនរបស់គាត់ក្នុងការក្លាយជាបុរសដំបូងគេដែលឈ្នះ២១វិញ្ញាសា ហើយបានផ្តល់ឱកាសឱ្យកីឡាករ Nadal ក្លាយជាមនុស្សដំបូងគេដើម្បីឈានទៅដល់ចំណុចសំខាន់នេះ។

ជាមួយនឹងការបាត់ Djokovic កីឡាករលេខ៣ Alexander Zverevជំនួសមកវិញត្រូវបានប្រកួតនៅទីលាន Rod Laver Arena ដោយត្រូវប៉ះជាមួយមិត្តរួមជាតិអាល្លឺម៉ង់ Daniel Altmaier ។

ការ​ប្រកួត​របស់កីឡាការិនី Ashleigh Barty លេខ១​ពិភពលោក​ជាមួយ​នឹង​ការ​ប្រកួត​ជម្រុះជាមួយ Lesia Tsurenko នៅពេល​ល្ងាច។ ចំណែកកីឡាករ Elina Svitolina នៃប្រទេសអ៊ុយក្រែនត្រូវចាប់គូប្រកួតជាមួយFiona Ferro របស់បារាំង។

ជាមួយនឹងការបាត់ម្ចាស់ជើងឯក Australian Open ៩សម័យកាល Djokovic ការប្រកួតផ្នែកបុរសបានបើកយ៉ាងទូលំទូលាយជាមួយកីឡាករឆ្នើមដូចជា Nadal, Zverev, Daniil Medvedev និងកីឡាករលំដាប់លេខ៤ពិភពលោកក្រិក Stefanos Tsitsipas សុទ្ធតែមានឈ្មោះលេង ប៉ុន្តែមិនមាន Roger Federer នៅឆ្នាំនេះទេ ជាមួយនឹងរបួសដ៏អស្ចារ្យរបស់កីឡាករស្វ៊ីស ៕

ដោយ៖ ភារៈ(រូបភាព៖AFP/channelnewsasia.com)


ចែករំលែក៖