ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌកំបូលអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូលប្រចាំខែមករា

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ លោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូលបានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូលប្រចាំខែមករា នៅសាលាខណ្ឌកំបូល។

ក្នុងនោះសមាសភាពចូលរួមកិច្ចប្រជុំរួមមាន៖លោក-លោកស្រីអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ គណៈនាយករដ្ឋបាលសាលាខណ្ឌ លោក-លោកស្រីប្រធានការិយាល័យទាំង១១ លោកប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពោធិ៍សែនជ័យ លោកចៅសង្កាត់ និងស្មៀនទាំង៧សង្កាត់ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង៧ លោក-លោកស្រី តំណាងក្រុមហ៊ុន Mizuda លោកប្រធានក្រុមយោធាភូមិភាគពិសេសប្រចាំខណ្ឌកំបូល។

របៀបវារៈនៃកិច្ចប្រជុំរួមមាន៖

១.ការងារចាត់តាំងអនុវត្តភូមិ-សង្កាត់មានសុវត្ថិភាព

-ការងារគ្រប់គ្រងសន្ដិសុខក្នុងមូលដ្ឋានខណ្ឌ

-ការងារសាធារណការ ដឹកជញ្ជូន បរិស្ថាន អនាម័យ និងសណ្ដាប់ធ្នាប់សាធារណៈ

២.ការងារគ្រប់គ្រងសំណង់

៣.ការងារផ្ដល់សេវាតាមការិយាល័យច្រកចេញចូលតែមួយ

៤.ការងារផ្សព្វផ្សាយជូនប្រជាពលរដ្ឋអោយទៅចាក់វាក់សាំងដុសជំរុញ

៥.បញ្ហាផ្សេងៗ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖