ខេត្តកណ្ដាល ៖ បន្ទាប់ពីអ្នកធ្វើដំណើរឃើញទិដ្ឋភាពក្រុមក្មេងបង្ហោះម៉ូតូតាមដងផ្លូវជាតិលេខ២១បេ ត្រង់ចំណុចភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលក៏ថតបាញ់ឱ្យស្នងការខេត្តកណ្ដាលភ្លាម ហើយស្នងការក៏បានបញ្ជាឱ្យកម្លាំងជំនាញចរាចរណ៍ សហការជាមួយកម្លាំងនគរបាលក្រុងតាខ្មៅចុះចាប់ក្រុមក្មេងទំនើងបង្ហោះម៉ូតូទាំងនោះយកមកចាត់ការតាមនីតិវិធីច្បាប់។
ក្រុមក្មេងទំនើងមានគ្នា១០នាក់ ទី១-ឈ្មោះជា ចិត្រា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិព្រែកហូរកេីត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរសិស្ស វិទ្យាល័យហ៊ុនសែនតាខ្មៅ, ទី២-ឈ្មោះ នឿន ផាយុក ភេទប្រុស អាយុ១៦ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនៅផ្ទះ, ទី៣-ឈ្មោះហ៊ុល លីហៀង ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរនៅផ្ទះ, ទី៤-ឈ្មោះជួន សុបញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរសិស្សអនុវិទ្យាល័យខ្ពបវែង, ទី៥-ឈ្មោះ.គឹម សាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ សិស្សវិទ្យាល័យហ៊ុន សែនតាខ្មៅ(គេចខ្លួន) និងជនសង្ស័យ៥នាក់ទៀតមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។ ចំពោះវត្ថុតាងចាប់យកមាន៖
១-ម៉ូតូ១គ្រឿងម៉ាកHondaDream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខកណ្តាល1AK.9289(របស់ជនសង្ស័យ) ។
២-ម៉ូតូ១គ្រឿងម៉ាកHONDA Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខកណ្តាល1F-1020 (របស់ជនសង្ស័យ)។
៣-ម៉ូតូ១គ្រឿងម៉ាកHONDA Dream C125ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥(របស់ជនសង្ស័យ)។
៤-ទូរស័ព្ទចំនួន៣គ្រឿង(1-ម៉ាកIphone xs max ពណ៌ទឹកមាស, 2-ម៉ាកIphone 7plusពណ៌ខ្មៅ, 3-ម៉ាកIphone 7plusពណ៌ខ្មៅ)។
បច្ចុប្បន្ន ក្រុមក្មេងទំនើងនិងម៉ូតូត្រូវបានកម្លាំងជំនាញបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដេីម្បីធ្វេីការសាកសួរតាមនីតិវិធី៕
ដោយ៖ស្អាង ជ័យ