ព័ត៌មានទាន់ហេតុការណ៍៖

តុលាការបើកសវនាការជំនុំជម្រះសំណុំរឿងលោក កឹម សុខា

ចែករំលែក៖

     ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ បានបន្តសវនាការជំនុំជម្រះសំណុំរឿងលោក កឹម សុខា អតីតមេដឹកនាំគណបក្សប្រឆាំងឃុបឃិតជាមួយបរទេសផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ។ 

   សមាសភាពក្រុមប្រឹក្សាជំនុំជម្រះរួមមាន៖ លោកកូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ , លោកសេង លាង និងលោកធាម ច័ន្ទពិសិដ្ឋ ចៅក្រមប្រឹក្សា។ តំណាងអយ្យការអមសវនាការ គឺលោកប្លង់ សុផល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងក្រឡាបញ្ជីសវនាការលោកជ័យ វាសនា។

   សូមជម្រាបថា សំណុំរឿងក្តីលោកកឹម សុខា ត្រូវបានតុលាការយកមកដំណើរការបើកសវនាការកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ រហូតមកដល់ពេលបច្ចុប្បន្ន។ លោកកឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖