ព័ត៌មានទាន់ហេតុការណ៍៖

ករណី​ពុល​អាហារ​ក្នុង​ពិធីជប់លៀង​របស់​ក្រុមហ៊ុនផលិត​ទឹកបរិសុទ្ធយីហោ” ម៉ាក​ប្រូ​វី​ដា”​ មានមនុស្ស​ប្រុស​ស្រី​ជាង ៣០នាក់ត្រូវ​បានដឹកយកទៅសង្គ្រោះ

ចែករំលែក៖

ខេត្តកំពត​៖ ករណី​ពុល​អាហារ​ក្នុង​ពិធីជប់លៀង​របស់​ក្រុមហ៊ុនផលិត​ទឹកបរិសុទ្ធយីហោ” ម៉ាក​ប្រូ​វី​ដា”​ មានមនុស្ស​ប្រុស​ស្រី​ជាង ៣០នាក់​ ត្រូវ​បានដឹកយកទៅសង្គ្រោះនៅមន្ទីរ​បង្អែក​ខេត្តកំពត និង​គ្លីនិក​ឯកជន​ផ្សេង​ៗទៀត។ ប៉ុន្តែ​រហូត​ដល់​រសៀលថ្ងៃទី​២២ ខែមករា​ ម្សិលមិញ​នេះ ជនរងគ្រោះ​ទាំងអស់បានជា​សះស្បើយ ព្រមទាំង​ចាកចេញពី​មន្ទីរពេទ្យ និង​គ្លីនិកវិញ​ហើយ​។ នេះបេី​យោង​តាមប្រភពព័ត៌មានពី​សមត្ថកិច្ច​មូលដ្ឋាន​។ 

យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ស្រុកឈូក​ បានឱ្យដឹងថា​ កាលពី​ម៉ោង ៦ល្ងាច​ថ្ងៃទី​២១ ខែមករា​ ឆ្នាំ​២០២២ថ្មីៗ​នេះ​ មាន​ករណីពុល​អារ​ហារ ក្នុង​ពិធីជប់លៀងមួយរបស់​ក្រុមហ៊ុន ផលិត​ទឹកបរិសុទ្ធយីហោ”ម៉ាក​ប្រូ​វី​ដា” ស្ថិតក្នុង​ភូមិ​ស្នំ​ប្រាំពីរ ឃុំ​មាក់ប្រាង ស្រុក​ទឹកឈូ​ក​ ខេត្តកំពត​ បណ្តាលឱ្យ​មនុស្សប្រុស​ស្រី ៣៤នាក់ ត្រូវបញ្ជូន​ចូល​សង្គ្រោះបន្ទាន់​។​

របាយការណ៍​ដដែល​ បន្តថា​ ភ្លាមៗក្នុងចំណោម​នោះជនរងគ្រោះ ២៦នាក់ ត្រូវ​បាន​ដឹកបញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរ​បង្អែក​ខេត្តកំពត។ ចំណែក​ជនរងគ្រោះ​ចំនួន​ ៨នាក់​ផ្សេងទៀត ត្រូវ​បាន​ដឹក​ទៅព្យាបាលនៅ​គ្លីនិក​ឯកជន​។

បច្ចុប្បន្ន​សមត្ថកិច្ចចម្រុះ​កំពុង​ធ្វើការ​ស្រាវជ្រាវ​រកមូលហេតុ​ នៃការពុលអាហារនេះផងដែរ​ ប៉ុន្តែ​ជំហាន​ដំបូង​សង្ស័យ​ថាមកពីការលាងបន្លែមិនស្អាតល្អ​ ទេីប​បណ្ដាលឱ្យពុលបែបនេះ​៕

ដោយ​៖សហការី​


ចែករំលែក៖