ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តបន្ទាយមានជ័យ ៖ ការចូលរួមរបស់ពុទ្ធសាសនាធ្វើ ឱ្យសង្គមកម្ពុជាមានការរីកចំរើន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា ពុទ្ធសាសនា មិនត្រឹមតែអប់រំ មនុស្សឱ្យសាងតែអំពើល្អតែមួយមុខនោះទេ តែបានចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការងារសង្គម ការងារ មនុស្សធម៌ ជាច្រើនជាមួយរាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា, ថ្លែងក្នុងពេលបើកវិញ្ញាសាប្រឡងវិញ្ញាបនបត្រ ពុទ្ធិកបឋម សិក្សា (បាលីរង) ឆ្នាំសិក្សា ២០២១-២០២២ នៅ សាលាពុទ្ធិកវិទ្យាល័យ ជាស៊ីម ក្នុងខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២២ ខែមករា លោក អ៊ុំ រាត្រី បានរំលឹកពី សកម្មភាពរបស់ព្រះសង្ឃដែលបានរួមចំណែកមួយយ៉ាង សំខាន់ជាមួយរាជរដ្ឋាភិបាល ដំណាក់កាលនៃការរីករាល ដាល់ជំងឺកូវីដ-១៩ ព្រមទាំងសកម្មភាពមនុស្សធម៌ ផ្សេង ទៀតដែលបានជួយយ៉ាងច្រើនដល់រាជរដ្ឋាភិបាលក្នុងការ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងគ្រោះទុរភិក្សផ្សេងៗ។

លោកអភិបាលខេត្តថា៖ «ការឧបត្ថម្ភស្បៀង ជូនដល់ពលរដ្ឋដែលរង គ្រោះដោយសារកូវីដ-១៩ ក៏ដូចជាគ្រោះទឹកជំនន់ ដែលកើតមានឡើងនៅក្នុងខេត្តបន្ទាយមានជ័យកន្លងទៅ ផងដែរ ។ មួយវិញទៀត នៅតាមទីវត្តអារាម ក្នុងដំណាក កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ក៏បានចូលរួម ផ្សព្វផ្សាយពីវិធានការនានា ដែលក្រសួងសុខាភិបាល បានដាក់ចេញ ក៏ដូចជាវិធានការរាជរដ្ឋាភិបាល “៣កុំ ៣ការពារ” ដោយតាមទីវត្តអារាមក៏បានការអនុវត្តនូវ វិធានការសុខាភិបាលយ៉ាងខ្ជាប់ខ្ជួនផងដែរ»។

សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី២២ ខែមករា ឆ្នាំ២០២២

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,៩០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,៤០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៥,៧៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់

-លើកុមារអាយុ ០៥ឆ្នាំ មាន ១០៤,៩២% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៨៩,៥៨% ។

ប្រធានមន្ទីរធម្មការខេត្តបន្ទាយមានជ័យ លោក ខៀវ ថាន បានឱ្យដឹងថា នៅខេត្តបន្ទាយមានជ័យ មានសាលា ធម្មវិន័យ ៥៧សាលា សមណសិស្សសរុប ១២២៩អង្គ/ នាក់, សាលាពុទ្ធិកបឋម សិក្សា មាន៨៥សាលា មាន១០៦ថ្នាក់ សមណសិស្ស សរុប ១៧៧២អង្គ/នាក់ និងមានសាលាពុទ្ធិកអនុវិទ្យាល័យ -វិទ្យាល័យ មាន១សាលា មាន៩ថ្នាក់ សមណសិស្ស សរុប ៤៦៨អង្គ/ នាក់ ។

លោកបន្តថា ការប្រឡងវិញ្ញាបនបត្រពុទ្ធិកបឋម សិក្សា ឆ្នាំសិក្សា២០២១-២០២២ មានបេក្ខសមណៈ បេក្ខជន បានដាក់ពាក្យប្រឡងសរុប ៣៨៦ អង្គ/នាក់ ក្នុងនោះ បេក្ខសមណសិស្ស មានចំនួន ៣៧៧ អង្គ, បេក្ខជន (សិស្សបុរស) មានចំនួន ០៧ នាក់ ,បេក្ខនារី (សិស្សនារី) មានចំនួន ០២ នាក់ និងមានបន្ទប់ចំនួន ១៦បន្ទប់។ 

រហូតដល់ ថ្ងៃទី ២៣ មករា​ ២០២២​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ #២៦នាក់​ (ឆ្លងសហគមន៌​:​ ​​២១​ នាំចូល:​ ៥​នាក់) និងមានជាសះស្បេីយ​ #១៨នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ #១២១០២៦នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន​ #១១៧២១៣ នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ០នាក់​ (មិនបានចាក់វ៉ាក់សាំង​ ០នាក់)​ សរុប​ស្លាប់ #៣០១៥នាក់ ។ សូមបន្តអនុវត្តន៌​:​ ៣កុំ​ ៣ការពារ​ និងទោះបានចាក់វ៉ាក់សាំងគ្រប់ដូសឬដូសជំរុញក៏ដោយ​ ។ 

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។ 

យេីងបានធ្វេីតេស្តចំនួន​ 2791341  ស្មេីនឹង​ 1650168 ក្នុង១លាន នាក់​ ។ 

ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115៕

ដោយ ៖ សិលា


ចែករំលែក៖