ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែក្រោម សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៅវេលាម៉ោង០៨ព្រឹក​ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ ឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីការបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន។

យោង​តាមប្រភពព័ត៍មានពី​សមត្ថកិច្ច​នគរបាល​ខណ្ឌមានជ័យ​ បានឱ្យដឹងថា​ ជនសង្ស័យឈ្មោះ ជិន ពៅ ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិព្រែកតាឡុងទី៣ សង្កាត់ចាក់អង្រែក្រោម ខណ្ខមានជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់​ ៕

ដោយ​៖សហការី​


ចែករំលែក៖