ព័ត៌មានទាន់ហេតុការណ៍៖

ចិនកំពុងសម្រុកបើកបនល្បែងសុីសង កាស៊ីណូ ពេញបន្ទុកនៅក្នុង ខណ្ឌកំបូល ,ពោធិ៍សែនជ័យ, ចំការមន, មានខ្នងមេៗសមត្ថកិច្ចនៅពីក្រោយខ្នង !

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងនាមសមត្ថកិច្ច ជាមន្ត្រីនគរបាលយុត្តិធម៌ ជាមេៗដឹកនាំ គួរបោះទម្លាប់ចោលទៅ ក្នុងការទាញយកប្រយោជន៍ពីការបើកបនល្បែង និងកាស៊ីណូ ល្មើសច្បាប់ ករណីនេះមាន(មេសមត្ថកិច្ច១ចំនួនតូចបំផុត) ! រហូតដល់អាជ្ញាធរមូលដ្ឋានខ្លះឈឺក្បាល ហួសចិត្តពីទង្វើនេះ។ 

តាមការពិនិត្យស្រាវជ្រាវ ជាមួយការរាយការណ៍មកផងបញ្ជាក់ថា, ការបើកបនល្បែងសុីសង កាស៊ីណូ ពេញបន្ទុកនោះ រួមមាន : 

ទី១-បន្លំបើកហាងដាក់យីហោ “សាលហ្គេមប៊ីយ៉ា ” ស្ថិតតាមបណ្តោយផ្លូវ វិមានសព ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទូបាញ់ត្រីចំនួន៣ , ប្រភេទបៀបាការ៉ាត់ចំនួន៣តុ , ប្រភេទបៀអេសភី(SP) ចំនួន៣តុ , ប្រភេទរ៉ូឡែត១ទូ , សុទ្ធតែជនជាតិចិន ចូលលេង ដាក់សន្តិសុខខ្មែរ មិនអោយខ្មែរចូលឡើយ ខ្លាចបែកការណ៍ ។ 

ទី២-ខាងក្រោមបន្លំបើកជាហាងផឹកសុី ជាប់ហាងដាក់យីហោ “៧៨៩ តែបារី ស្រាតែ” ស្ថិតតាមបណ្តោយផ្លូវវិមានសព ភូមិក្បាលដំរី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើកនៅជាន់ទី១ មានប្រភេទ(SP)១តុ , ប្រភេទបៀបាការ៉ាត់១តុ។ ពីមុនដាក់ទូបាញ់ត្រី១ ប៉ុន្តែបច្ចុប្បន្នយកទៅដាក់នៅទីតាំងខារាអូខេ “ជីងជន” តាមបណ្តោយផ្លូវសហព័ន្ធរុស្សុី សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្បែររង្វង់មូលចោមចៅ ឬស្ពានអាកាស ។

ទី៣-មានករណីបើកបនល្បែងសុីសង ប៉ាយជាឡឹ (ប្រភេទ បៀបាការ៉ាត់) ស្ថិតនៅចំណុចផ្ទះល្វែងមួយកន្លែង ក្នុងបុរីពិភពថ្មីកំបូល១ ផ្លូវលេខ៣ ផ្ទះលេខ១៥៦ សង្កាត់កន្ទោប ខណ្ឌកំបូល រាជធានីភ្នំពេញ ចំនួន (បើក២តុ) ។ មកដល់បច្ចុប្បន្នបានដំណើរការបាន៣ថ្ងៃក្នុងថ្ងៃនេះ (២៤ មករា ២០២២) ។

សូមបញ្ជាក់ជូនផងថា, ពីដើមអ្នកបើកនេះ ជាជនជាតិចិន និងថៃ ធ្វើមេការគ្រប់គ្រងបុគ្គលិកកាសុីណូលួចលាក់,  នៅហាងវិថីមាស ទល់មុខ (អគារ ឌឺព្រីត) ជិតកោះពេជ្រ ជិតណាហ្គាវើល។ 

ជាទូទៅមានភ្ញៀវចូលលេងចាប់ពីម៉ោង៨យប់ ដល់ទល់ភ្លឺ។

ទី៤-នៅក្នុងហាង ឡឹហ្វាន់ធាន ទល់មុខអគារឌឺព្រឺត មានចិនៗអង្គុយផឹកតែនៅខាងមុខ ខាងក្នុងបើកកាសុីណូ មាន៤ទៅ៥តុ ប្រភេទបៀបាការ៉ាត់ ផ្លូវសំដៅទៅឡើងស្ពានកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ 

ទី៥-នៅក្នុងទីតាំងហាង វិថីមាស មានដល់៤ទីតាំង ទីតាំងកន្លែងនិមួយៗ ដាក់សន្តិសុខ ចាប់ពី២ ទៅ៣នាក់ ឬបួននាក់។ នៅក្នុងហាងវិថីមាស កន្លែងដាក់តុកាសុីណូ ១កន្លែងៗទំហំមិនតូចជាង ១០០ម៉ែត្រការ៉េ ឡើយ។ 

ទី៦-មានហាងផឹកសុីប្រមាណ៩ជាន់ ប៉ុន្តែមានកន្លែងបើកបម្រើសេវាផ្លូវភេទនៅជាន់ទីប្រាំ នារីភាគច្រើនជនជាតិវៀតណាម  ម្តុំៗជិតអគារឌឺព្រីតនោះដែរតែប៉ែកខាងចំហៀងខាងក្រោម។ 

មានកន្លែងដ៏ច្រើនទៀតភាគច្រើនមេៗសមត្ថកិច្ចកាងពីក្រោយ ដល់មូលដ្ឋានហួសចិត្តក្នុងរឿងនេះ។  

ពាក់ព័ន្ធករណីនេះលោក ថេង កុសល មេប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅ៣ បានបញ្ជាក់ថា, ចាំខ្ញុំចុះពិនិត្យមើលទីតាំងនោះសិន។ លោក ម៉ម វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ចំពោះសំណួរសួរថា, តើករណីលួចបើកបនល្បែងសុីសង និងកាស៊ីណូ មានដូចខាងក្រោម 

ទី១-បន្លំបើកហាងដាក់យីហោ “សាលហ្គេមប៊ីយ៉ា ” ស្ថិតតាមបណ្តោយផ្លូវ វិមានសព ភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទូបាញ់ត្រីចំនួន៣ , ប្រភេទបៀបាការ៉ាត់ចំនួន៣តុ , ប្រភេទបៀអេសភី(SP) ចំនួន៣តុ , ប្រភេទរ៉ូឡែត១ទូ , សុទ្ធតែជនជាតិចិន ចូលលេង ដាក់សន្តិសុខខ្មែរ មិនអោយខ្មែរចូល ។ 

ទី២-ខាងក្រោមបន្លំបើកជាហាងផឹកសុី ជាប់ហាងដាក់យីហោ “៧៨៩ តែបារី ស្រាតែ” ស្ថិតតាមបណ្តោយផ្លូវវិមានសព ភូមិក្បាលដំរី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បើកនៅជាន់ទី១ មានប្រភេទ(SP)១តុ , ប្រភេទបៀបាការ៉ាត់១តុ។ ពីមុនដាក់ទូបាញ់ត្រី១ ប៉ុន្តែបច្ចុប្បន្នយកទៅដាក់នៅទីតាំងខារ៉ាអូខេ “ជីងជន” តាមបណ្តោយផ្លូវសហព័ន្ធរុស្សុី សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្បែររង្វង់មូលចោមចៅ ឬស្ពានអាកាស ។  តើលោកអធិការមានវិធានការបែបណា? តាមប្រព័ន្ធ Telegram លោកបើកមើលតែមិនឆ្លើយតប បំភ្លឺជូនអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត”បានដឹងឡើយនៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ។

ដោយឡែកលោក ហែម ដារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ មិនអាចសុំការបំភ្លឺបាន ប៉ុន្តែតាមប្រព័ន្ធ Telegram លោកបើកមើលតែមិនឆ្លើយ។ 

លោក ឃឹម ស៊ុន សូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល លោកក៏សូមអរគុណ ការសួរចំពោះរឿងនេះ ដើម្បីទទួលបានព័ត៌មាន ចុះស្រាវជ្រាវ ដើម្បីបង្ក្រាប ។ 

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ថា, អរគុណការផ្តល់ដំណឹងនេះ ហើយសូមអោយសារព័ត៌មាន សរសេរតាមវិជ្ជាជីវៈ នូវការពិតងាយស្រួលដល់សមត្ថកិច្ចធ្វើការ។ 

លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា, អរគុណការផ្តល់ព័ត៌មាន ខ្ញុំនឹងមានវិធានការតាមនីតិវិធី ។

លោក ថេង សុីថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានបញ្ជាក់ថា, លោកនឹងធ្វើការក្នុងរឿងនេះ ប៉ុន្តែមួយរយៈនេះមាន ភារកិច្ច ការពារគោលដៅ សន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់បុគ្គលិក ណាហ្គាវើល ដែលប្រមូលផ្តុំធ្វើកូដកម្មនោះ។

សូមបញ្ជាក់ថា, អាជ្ញាធរ សមត្ថកិច្ច មូលដ្ឋាន អាចឈឺក្បាលក្នុងរឿងចិនៗ សម្រុកបើកកាសុីណូនេះ ខណៈលេចឮថា , មានមេៗសមត្ថកិច្ចថ្នាក់លើ នៅពីក្រោយខ្នងបទល្មើសទាំងនេះ តែគេពុំដឹងថា ,មេៗសមត្ថកិច្ចមួយណា អីក៏ឃ្លានលុយមិនថ្លៃថ្នូរនេះម្លេះ ? ។

អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន “នគរវត្ត” រងចាំការបកស្រាយពីសមត្ថកិច្ច អាជ្ញាធរ ពាក់ព័ន្ធ គ្រប់ម៉ោងធ្វើការ និងបន្តផ្តល់ទីតាំងការបើកបនល្បែងសុីសង និងកាស៊ីណូនេះ ជូនដល់សមត្ថកិច្ច អាជ្ញាធរ ដើម្បីមានវិធានការបង្ក្រាប។

លោក ម៉ម វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ នៅព្រលប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បានប្រាប់តាម Telegram ជូនអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ថា, មិនអីទេចាំយប់ហ្នឹង និងស្អែកអោយកូនចៅចុះទៅមើល៕ 

ដោយ ៖ សុខ ខេមរា


ចែករំលែក៖