ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃទី២៦ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ អាចមានភ្លៀងក្នុងកម្រិតខ្សោយជាអន្លើរ តាមតំបន់វាលទំនាប និងតំបន់ជួរភ្នំដងរែក

ចែករំលែក៖

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី២៦ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ អាចមានភ្លៀងក្នុងកម្រិតខ្សោយជាអន្លើរ តាមតំបន់វាលទំនាប និងតំបន់ជួរភ្នំដងរែក ។ នេះបើយោងតាម សេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី២៦ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២) នៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹក ថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២២ ។ 

ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា, – នៅថ្ងៃទី២៦-៣១ ខែមករា ឥទ្ធិពលពីសម្ពាធទាប (ឥណ្ឌូនេស៊ី) ក្នុងកម្រិតខ្សោយ ។ – នៅថ្ងៃទី១ ខែកុម្ភៈ ឥទ្ធិពលពីទនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតខ្សោយ ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖

-សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ C

– សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧ C

– នៅថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ អាចមានភ្លៀងក្នុងកម្រិតខ្សោយជាអន្លើរ ។

២-បណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖

-សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C

– សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧ °C

ថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ អាចមានភ្លៀងក្នុងកម្រិតខ្សោយជាអន្លើរ ។

៣-តំបន់មាត់សមុទ្រ ៖

– សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ ºC – សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C

– អាចមានភ្លៀង ក្នុងកម្រិតខ្សោយ ។

អាស័យស្ថានភាពអាកាសធាតុដូចបានជម្រាបជូន សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ៕

ដោយ ៖ សិលា


ចែករំលែក៖