ព័ត៌មានទាន់ហេតុការណ៍៖

Sevilla បានរៀបចំរ៉ាប់រងប្រាក់ឈ្នួលរបស់ខ្សែប្រយុទ្ធ Anthony Martial មកពីក្លិប Man Utd

ចែករំលែក៖

ក្លិប Sevilla បានធ្វើឱ្យក្លិបបិសាចក្រហម Manchester United ផ្តល់សំណើខ្ចីជើងសម្រាប់ខ្សែប្រយុទ្ធ Anthony Martial ដែលនឹងធ្វើឱ្យក្រុម La Liga គ្របដណ្តប់ប្រាក់ឈ្នួលរបស់គាត់សម្រាប់នៅសល់នៃរដូវកាលនេះ។ ខ្សែប្រយុទ្ធបារាំង Martial អាយុ២៦ឆ្នាំត្រូវបានក្លិបអេស្ប៉ាញមួយនេះដាក់គោលដៅជាច្រើនខែមកហើយ ដែលត្រូវបានគេគិតថា គាត់បានបង្ហាញពីឆន្ទៈក្នុងការកាត់បន្ថយប្រាក់ខែដើម្បីឱ្យកិច្ចព្រមព្រៀងដំណើរការ។

Martial ដែលបានចូលរួមពី Monaco ក្នុងតម្លៃ៣៦លានផោនក្នុងឆ្នាំ២០១៥ បានប្រាប់លោក Ralf Rangnick ថា គាត់ចង់ផ្លាស់ប្តូរនាពេលអនាគត។ ទស្សនៈនោះមិនផ្លាស់ប្តូរទេ បើទោះបីជា Martial បានបង្ហាញទម្រង់លេងជាលើកដំបូងចាប់តាំងពីលោក Rangnick គ្រូបង្វឹកបណ្តោះអាសន្នរបស់Man United បានចូលកាន់តំណែងនៅពេលដែលកីឡាកររូបនេះបានមកជំនួសក្នុងជ័យជម្នះ ១-០ កាលពីថ្ងៃសៅរ៍ទល់នឹងក្រុមWest Ham ។

Martial បានបង្ហាញខ្លួន១១ដងក្នុងរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបានតែ១គ្រាប់ទល់នឹង Everton នៅថ្ងៃទី២ ខែតុលា ហើយក្លិប Man United មិន​ទាន់​សម្រេច​ចិត្ត​ថា​ត្រូវ​ទទួល​យក​សំណើ​នេះ​ឬ​យ៉ាង​ណានៅឡើយទេ។

Sevilla កំពុងប្រជែងដណ្តើមពាន La Liga ហើយបច្ចុប្បន្នឈរនៅលេខរៀងទី២ក្នុងតារាង ដោយតាមពីក្រោយក្រុមកំពូលតារាង Real Madrid ចំនួន៤ពិន្ទុ ខណៈនៅសល់១៦ប្រកួតទៀត។ Martial គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ Man United មួយចំនួនដែលមានអនាគតមិនច្បាស់លាស់។

ចំណែកខ្សែបម្រើប្រយុទ្ធ Jesse Lingard នៅតែចង់បានដោយ Newcastle បើទោះបីជាក្លិបនេះបានផ្តល់តម្លៃខ្ចីជើងត្រឹមលានផោនសម្រាប់កីឡាករអន្តរជាតិអង់គ្លេសរូបនេះដែលកិច្ចសន្យារបស់គាត់នឹងផុតកំណត់នៅរដូវក្តៅ។ អ្នកចាំទី Dean Henderson វ័យ២៤ឆ្នាំក៏កំពុងសម្លឹងរកការស្វែងរកការផ្លាស់ប្តូរផងដែរ បន្ទាប់ពីមិនជាប់ក្នុងជម្រើស១១នាក់ Man United។សម្រាប់ទីផ្សារដោះដូរកីឡាករ រដូវរងារនៅក្របខ័ណ្ឌកំពូលអង់គ្លេសPremier League បិទនៅម៉ោង២២យប់ ថ្ងៃទី៣១ ខែមករាខាងមុខ ធ្វើឲ្យក្លិបមួយចំនួនកំពុងសម្រុកចរចា និងប្រមូលធនធានដើម្បីទិញកីឡាករដែលមានសក្តានុពលមកលេងសម្រាប់រដូវកាលសេសសល់នៅឆ្នាំនេះ និងនៅរដូវកាលបន្ទាប់ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖