ព័ត៌មានទាន់ហេតុការណ៍៖

លួចយកទ្រព្យសម្បត្តិអ្នកដទៃមិនបានសម្រេចតែបានជាប់ខ្នោះសមត្ថកិច្ច

ចែករំលែក៖

ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចាប់វ៉ៃខ្នោះបានសម្រេចក្រោយពីធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិអ្នកដទៃមិនបានសម្រេច។

ហេតុការនេះកើតឡើងនៅវេលាម៉ោង៣ និង ៣០នាទីទាបភ្លឺ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចភូមិក្រាំងរោង   ឃុំធ្លកស្រុកទ្រាំង ខេត្តតាកែវ ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះ កុក ញ៉  ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិ រវៀង ឃុំ សំបួរ ស្រុកទ្រង់ ខេត្ត តាកែវមុខរបរមិនពិតប្រាកដ បានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃ និងអាគុយ របស់ជនរងគ្រោះ ឈ្មោះ សាយ សុខ ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរ កសិករ  រស់នៅភូមិក្រាំងរោង  ឃុំធ្លក  ស្រុកទ្រាំង ខេត្តកែវ។ 

ក្រោយធ្វើសកម្មភាពកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកទ្រាំងបានឃាត់ខ្លួនជនសង្ស័យនៅត្រង់ចំណុច ខាងលើ និងវត្ថុតាង យកមកអធិការដ្ឋាននគរបាលស្រុកទ្រាំងដើម្បីចាត់បញ្ជូនបន្តតាមនីតិវិធី៕

ដោយ៖ស សម


ចែករំលែក៖