ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន បានសរសេរសៀវភៅមួយមានចំណងជើងថា(គូព្រេងមិនព្រាត់)ដែលបានបោះពុម្ពជា៣ភាសាមានខ្មែរអង់គ្លេសនិងចិន

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសរសេរសៀវភៅមួយមានចំណងជើងថា(គូព្រេងមិនព្រាត់)ដែលបានបោះពុម្ពជា៣ភាសាមានខ្មែរអង់គ្លេសនិងចិន ត្រូវបានដាក់លក់បាន១៥០០ច្បាប់ក្នុងរយៈពេលដ៏ខ្លីដែលបានចំណូល7,500ដុល្លារដែលក្នុងមួយច្បាប់តម្លៃ5ដុល្លារ ។ នេះជាថ្លែងបង្ហោះលើផេកផ្លូវការ របស់សម្តេច នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ។ 

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា, កន្លងមកខ្ញុំបានសរសេរសៀវភៅមួយមានចំណងជើងថា(គូព្រេងមិនព្រាត់)ដែលបានបោះពុម្ពជា៣ភាសាមានខ្មែរអង់គ្លេសនិងចិន។

សម្តេចតេជោ ថ្លែងបន្តថា, សម្រាប់ការបោះពុម្ពជាភាសាចិនគឺរ៉ាប់រងដោយសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាទាំងការបកប្រែទាំងការបោះពុម្ព។

សម្តេចលើកឡើងថា, ជាការគួរឱ្យភ្ញាក់ផ្អើលនិងសូមកោតសរសើរដែលសៀវភៅភាសាចិនត្រូវបានដាក់លក់បាន១៥០០ច្បាប់ក្នុងរយៈពេលដ៏ខ្លីដែលបានចំណូល7,500ដុល្លារដែលក្នុងមួយច្បាប់តម្លៃ5ដុល្លារ។

សម្តេចតេជោ ហ៊ុនសែន ក៏សូមអរគុណលោក ពុង ខៀវសែនិងសមាគមដែលបានជួយចាត់ចែងលើការងារនេះហើយខ្ញុំនឹងប្រើថវិកានេះសម្រាប់សាងសង់ផ្ទះជូនអតីតយុទ្ធជន៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖