ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្កិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសំណូមពរឱ្យធុរជន និងអ្នកទេសចរណ៍របស់ សហព័ន្ធរុស្ស៊ី មកធ្វើទស្សនៈកិច្ច និង បណ្តាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យអាទិភាពមួយ ចំនួន ដូចជាវិស័យផលិតយានយន្តកសិកម្ម វិស័យផលិត និងកែច្នៃម្ហូបអាហារ វិស័យដឹកជញ្ជូននិងភស្តុភារ វិស័យ វិទ្យាសាស្ត្របច្ចេកវិទ្យា និងវិស័យផលិតវ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ ជាដើម។
សូមបញ្ជាក់ថា, ការណែនាំនេះធ្វើឡើងក្នុងជំនួបរវាងលោក ជាមួយអនុរដ្ឋ មន្ត្រីពាណិជ្ជកម្មនិងឧស្សាហកម្មរុស្ស៊ីនៅទីក្រុងឌុយបៃ សហភាពអារ៉ាប់រួមនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ម្សិលមិញនេះ ដោយលោកក៏បានស្នើឱ្យភាគីរុស្ស៊ី ជួយ ជំរុញការចរចាបញ្ចប់ឱ្យបានឆាប់នូវកិច្ចព្រមព្រៀង ពាណិជ្ជកម្មកម្ពុជា ជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី (EAEU) នាពេលខាងមុខ ផងដែរ។
ដោយឡែក ជាការឆ្លើយតប អនុរដ្ឋមន្ត្រីរុស្ស៊ីបានទទួលយកសំណើរ របស់រដ្ឋមន្ត្រីកម្ពុជា ដោយសន្យាថានឹងពាំនាំយកសំណើ របស់កម្ពុជាទៅ ផ្សព្វផ្សាយជូនធុរជន អ្នកទេសចរណ៍ របស់សហព័ន្ធរុស្ស៊ី ដើម្បីមកធ្វើទស្សនៈកិច្ច និង បណ្តាក់ទុនវិនិយោគនៅកម្ពុជា។ លោកបន្តថា ភាគីរុស្ស៊ី នឹងបន្តធ្វើសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យ សំខាន់ៗមួយចំនួន ដោយស្នើឱ្យវិស័យពាក់ព័ន្ធនានា ដូច ជាវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យា វិស័យផលិតយានយន្ត កសិកម្ម វិស័យដឹកជញ្ជូន និងភស្តុភារកម្ម និងវិស័យអប់រំ ជាដើម ធ្វើទំនាក់ទំនងដោយផ្ទាល់ជាមួយក្រសួង-ស្ថាប័ន ពាក់ព័ន្ធរបស់កម្ពុជា។
លោកក៏បានសំណូមពរឱ្យមានទំនាក់ទំនងគ្នាដោយផ្ទាល់ រវាងក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរុស្ស៊ី ដើម្បីពង្រឹងសកម្មភាពពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឱ្យមានកំណើនប្រកបដោយចីរភាព ដើម្បីជាផលប្រយោជន៍របស់ប្រជាជនទាំងពីរប្រទេស។ លោកក៏បានអញ្ជើញរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជាទៅបំពេញ ទស្សនៈកិច្ចនៅសហព័ន្ធរុស្ស៊ីនាពេលវេលាសមស្របនា ពេលខាងមុខផងដែរ ដែលសំណើរនេះត្រូវបានលោករដ្ឋ មន្ត្រី ប៉ាន សូរស័ក្កិ ទទួលយក។
សូមជម្រាបជូនថា, នៅរសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបលោកស្រីបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ (Dr. Adaljiza Albertina Xavier Reis Magno) រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ក្នុងឱកាសដែលលោកស្រីអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៩ ខែមករា ឆ្នាំ២០២២។
កម្ពុជាស្វាគមន៍ជានិច្ចចំពោះការវិនិយោគទុនរបស់បរទេស ខណៈប្រទេស មានសន្តិភាព ពេញលេញ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ដ៏បុិនប្រសព របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕
ដោយ : សិលា