ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ក្រសួងអប់រំយុវជននិងកីឡា បានចេញ សេចក្ដីណែនាំ ស្ដីពី ការអនុវត្តប្រតិទិននៃការចូលរៀន ការបើកបវេសនកាល និងវិស្សមកាលនៅតាមគ្រឹះស្ថានឧត្តមសិក្សា ក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ដែលទទួលបានការអនុញ្ញាតឱ្យបើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញសម្រាប់ឆ្នាំសិក្សា២០២១-២០២២។
ក្នុងស្មារតីនៃការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ តាមរយៈការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវស្តង់ដា ប្រតិបត្តិSOP និងដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការបណ្ដុះបណ្ដាលនៅឧត្តមសិក្សា ក្រសួង អប់រំ យុវជន និងកីឡា សូមធ្វើការណែនាំដល់គ្រប់គ្រឹះស្ថានឧត្តមសិក្សា ដែលបានទទួលការអនុញ្ញាតឱ្យ បើកដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ អំពីការអនុវត្តប្រតិទិន នៃការប្រឡង និងការជ្រើសរើសនិស្សិត ឱ្យ ចូលរៀន និងការកំណត់កាលបរិច្ឆេទនៃបវេសនកាល និងវិស្សមកាលនៅឧត្តមសិក្សា សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ ដូចខាងក្រោម៖
១-ពេលវលានៃការស្នើសុំការប្រឡង និងការជ្រើសរើសនិស្សិតសិក្សាបង់ថ្លៃ គ្រប់គ្រឹះស្ថានឧត្តមសិក្សាអាចដាក់ពាក្យស្នើសុំរៀបចំការប្រឡង និងជ្រើសរើសនិស្សិតឱ្យចូលរៀន ផ្នែកសិក្សាបង់ថ្លៃកម្រិតបរិញ្ញាបត្ររង និងកម្រិតបរិញ្ញាបត្រ ក្នុងឆ្នាំសិក្សា២០២១-២០២២នេះ ធ្វើឡើង តែមួយលើកប៉ុណ្ណោះ ដោយមិនឱ្យហួសពីសប្តាហ៍ទី១ ខែឧសភា ឆ្នាំ២០២២។
គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ត្រូវប្រមូលសន្លឹកវិញ្ញាបនបត្របញ្ចប់ការសិក្សាថ្នាក់ទី១២(ប្រឡង ធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ)ឬ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ វិញ្ញាបនបត្រមធ្យមសិក្សា ទុតិយភូមិបណ្តោះអាសន្ន ឬ សញ្ញាបត្រដែលមានតម្លៃស្មើ ពីបេក្ខជនដែលបានចុះឈ្មោះចូលរៀននៅតាម គ្រឹះស្ថានឧត្តមសិក្សារបស់ខ្លួនឱ្យបានគ្រប់ចំនួន និងត្រូវពិនិត្យផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវនៃសញ្ញាបត្រទាំងនោះ ឱ្យបានរួចរាល់មុននឹងស្នើសុំប្រកាសលទ្ធផលទទួលស្គាល់បញ្ជីឈ្មោះនិស្សិតប្រឡង និងជ្រើសរើសជាប់ជាស្ថាពរចូលរៀនកម្រិតបរិញ្ញាបត្រវង និងកម្រិតបរិញ្ញាបត្រ មកក្រសួងអប់រំ យុវជន និងកីឡា។ ក្នុងករណ៏គ្រឹះស្ថានឧត្តមសិក្សាណាមួយ ពុំទាន់បានបញ្ជាក់ភាពត្រឹមត្រូវនៃវិញ្ញាបនបត្របញ្ចប់ការសិក្សាថ្នាក់ទី១២(ប្រឡងធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ)ឬ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ វិញ្ញាបនបត្រមធ្យមសិក្សាទុតិយភូមិបណ្តោះអាសន្ន ឬ សញ្ញាបត្រដែលមានតម្លៃស្មើរបស់និស្សិតឱ្យបាន រួចរាល់នៅឡើយ នោះក្រសួងនឹងមិនទាន់អនុញ្ញាតឱ្យគ្រឹះស្ថានឧត្តមសិក្សានោះ រៀបចំដំណើរការប្រឡង និង ការពារសារណាបញ្ចប់ការសិក្សាជូននិស្សិតបានឡើយ។
២-បវសនកាល និងវិស្សមកាល (សម្រាប់និស្សិតកំពុងសិក្សា)៖
ក- ឆមាសទី១៖ ចាប់ផ្តើមនៅដើមសប្ដាហ៍ទី១នៃខែកុម្ភៈ ឆ្នាំ២០២២ និងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២២។
ខ- ឆមាសទី២៖ ចាប់ផ្តើមនៅដើមសប្ដាហ៍ទី១នៃខែកក្កដា ឆ្នាំ២០២២ និងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២២។ មួយឆមាសមាន១៥សប្ដាហ៍យ៉ាងតិច សម្រាប់ការសិក្សាដោយ
មិនគិតពីសប្ដាហ៍ប្រឡង និងថ្ងៃឈប់សម្រាក។
គ- វិស្សមកាល៖ មានរយៈពេលប្រមាណពីរខែបន្ទាប់ពីបានបញ្ចប់ឆមាសទី២។
គ្រឹះស្ថានឧត្តមសិក្សានីមួយៗ អាចរៀបចំកម្មវិធីបណ្តុះបណ្តាលក្នុងវិស្សមកាលបាន និងត្រូវរៀបចំ
ប្រតិទិនសិក្សាលម្អិតរបស់ខ្លួនឱ្យស្របតាមការណែនាំខាងលើ ដោយរាប់បញ្ចូលទាំងសប្ដាហ៍ប្រឡង និង ថ្ងៃឈប់សម្រាកនានា។ ឯកសារដែលបានរៀបចំនេះ ត្រូវចម្លងជូនមកក្រសួងអប់រំ យុវជន និងកីឡា (នាយកដ្ឋានឧត្តមសិក្សា) មិនឱ្យហួសពីត្រីមាសទី១នៃឆ្នាំសិក្សា ដូចបានកំណត់ជូនខាងលើ។
ក្នុងករណីគ្រឹះស្ថានឧត្តមសិក្សាណាមួយបានបណ្តុះបណ្តាលក្នុងពេលវិស្សមកាល ដោយពុំបានរៀបចំ កម្មវិធីបណ្តុះបណ្តាលមកក្រសួង ក្រសួងនឹងមិនអនុញ្ញាតឱ្យគ្រឹះស្ថានឧត្តមសិក្សានោះ រៀបចំការប្រឡងបញ្ចប់ការសិក្សាបានទេ។
៣-កាលបរិច្ឆេទនៃការ
និស្សិតឱ្យចូលរៀនមកក្រសួងអប់រំ យុវជន និងកីឡា ឪ្យបានយ៉ាងតិចណាស់២០ថ្ងៃនៃថ្ងៃបំពេញការងារ
បញ្ជូនសំណុំឯកសារចូលរៀន៖ គ្រឹះស្ថានឧត្តមសិក្សានីមួយៗ ត្រូវរៀបចំ និងបញ្ជូនឯកសារស្នើសុំរៀបចំការប្រឡង និងជ្រើសរើស មុនដំណើរប្រឡង។ ទទួលបានសេចក្ដីណែនាំនេះ គ្រប់គ្រឹះស្ថានឧត្តមសិក្សាក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ត្រូវគោរព និងអនុវត្តឱ្យមានប្រសិទ្ធភាព។ រាល់ការណែនាំទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីសេចក្ដីណែនាំនេះត្រូវចាត់ទុកជានិរាករណ៍៕
ដោយ ៖ សុខ ខេមរា