យ៉ាងហោចណាស់ក៏មានមនុស្ស ១០នាក់ដែរបានរងរបួសក្នុងករណីបាក់ស្រុតស្ពានក្នុងតំបន់ Pittsburgh ក្នុងពេលដែលប្រធានាធិបតីអាមេរិកត្រៀមបំពេញទស្សនកិច្ចនៅទីនោះដើម្បីពិភាក្សាស្តីពីហេដ្ឋារចនាសម្ព័ន្ធ។
នៅក្នងសន្និសីទកាសែតនាកន្លែងកើតហេតុ អភិបាលក្រុង Pittsburgh លោក Ed Gainey បានឱ្យដឹងថា ការបាក់ស្រុតស្ពានកើតឡើងនៅមហាវិថី Forbes និង Branddock ។ ក្រុមអ្នកជួយសង្គ្រោះបានឱ្យដឹងថា អ្នករងរបួសក្នុងហេតុការណ៍បាក់ស្ពានខាងលើគឺមិនគ្រោះថ្នាក់ដល់ជីវិតឡើយ ។ ក្នុងពេលស្ពានបាក់ស្រុតមានរថយន្ត៤គ្រឿងបើកឆ្លងកាត់ស្ពាននោះ។
មូលហេតុបណ្តាលឱ្យបាក់ស្រុតស្ពាននោះសមត្ថកិច្ចកំពុងតែស្រាវជ្រាវ ។ គណៈកម្មការសុវត្ថិភាពចរាចរណ៍ជាតិបានបញ្ជូនកម្លាំងទៅកាន់កន្លែងកើតហេតុដើម្បីត្រួតពនិត្យ និងជួយដល់ជនរងគ្រោះ។
អភិបាលក្រុង Pittsburgh បានបញ្ជាក់ថា ពិតជាសំណាងណាស់ពេលស្ពានបាក់ស្រុតមិនស្ថិតនៅក្នុងម៉ោងដែលមានរថយន្តបើកបរច្រើន។ បើការបាក់ស្រុតយឺតជាងនេះមួយម៉ោងអាចនឹងមានគ្រោះថ្នាក់ដល់ជីវិតដោយពេលនោះមានរថយន្តយ៉ាងច្រើនធ្វើដំណើរឆ្លងកាត់ស្ពាននេះ។ តាមតួលេខក្នុងមួយថ្ងៃមានរថយន្តប្រមាណ ១៥ពាន់គ្រឿងបើកបរឆ្លងកាត់ស្ពាននេះជារៀងរាល់ថ្ងៃ ។
អភិបាលរដ្ឋ Pennsylvania លោក John Fetterman បាននិយាយទៅកាន់សារព័ត៌មានCNN ថា ស្ពានដែលបាក់ស្រុតគឺជាផ្លូវចរាចរណ៍ដ៏សំខាន់បំផុតក្នុងទីក្រុង Pittsburgh។ ស្ពានបានឆ្លងកាត់រមណីយដ្ឋាន Frick Park ដែលជារមណីយដ្ឋានធំបំផុតក្នុងទីក្រុង៕ ដោយ៖សាធី
រូបថត៖baogiaothong.vn