ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន សរសើរឧត្តមភរិយា មានចៅ ២២នាក់ហើយ នៅតែស្អាត មើលមួយភ្លេតមិនស្គាល់ថាជាអ្នកណា?

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាថ្នាក់ដឹកនាំប្រកបដោយ គតិបណ្ឌិត ភាពឈ្លាសវៃ ធ្វើអោយកម្ពុជាទទួលបានសន្តិភាពពេញលេញ ល្បីល្បាញលើឆាកអន្តរជាតិ។ សម្តេចជោ ហ៊ុន សែន ក៏ឧត្តមស្វាមីប្រកបដោយព្រហ្មវិហារធម៌ ជាបិតា ជាជីតា ដែលមាន ក្តីស្រឡាញ់ដ៏ធំធេង មិនអាចកាត់ថ្លៃបាន។ 

នៅល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២២ សម្តេចតេជោ ហ៊ុនសែន បានបង្ហោះរូបថត ឧត្តមភរិយាចំនួន ៤សន្លឹក ជាមួយទេសភាព ធម្មជាតិ សម្តេចបានប្រើពាក្យពេចន៍បែបមនោសញ្ចេតនាខ្ពស់បំផុត ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឧត្តមភរិយា ជាមាតាទី១នៅកម្ពុជា ដោយសរសេរថា , 

“មើលមួយភ្លេតមិនស្គាល់ថាជាអ្នកណា? ពេលពិនិត្យមើលយូរទើបដឹងថាជាភរិយាខ្ញុំសោះ” ។

សម្តេចតេជោ ហ៊ុនសែន លើកឡើងបែបសប្បាយចិត្តថា, ចៅ២២នាក់ហើយលោកយាយប្រពន្ធ។

សម្តេចតេជោ បានមានប្រសាសន៍ពោពេញដោយភាពកក់ក្តៅថា, ប្តីសប្បាយចិត្ដដោយឃើញប្រពន្ធមានសុខភាពល្អ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖