ប្រព័ន្ធផ្សព្វផ្សាយនានារបស់ចិនបានផ្សាយថា អាមេរិកមានគម្រោងបំផ្លាញការប្រកួតកីឡាអូឡំាពិកទីក្រុងប៉េកាំង ២០២២ តាមរយៈការអូសទាញក្រុមកីឡាករបណ្តាប្រទេសមិនឱ្យទៅចូលរួម ។
រយៈពេល១សប្តាហ៍មុនពេលការប្រកួតអូឡាំពិកចាប់ផ្តើមក្នុងពេលចិន និងអាមេរិកកំពុងប្រឈមមុខតានតឹងដាក់គ្នា សារព័ត៌មាន China Daily នៅថ្ងៃទី២៩ខែមករាបានដកស្រង់ប្រភពព័ត៌មានដែលមិនបញ្ចេញឈ្មោះបានឱ្យដឹងថា «កម្លាំងប្រឆាំងចិន»បានព្យាយាមបំផ្លាញការប្រកួតកីឡាអូឡំពិករដូវរងាទីក្រុងប៉េកាំង។
ប្រតិកម្មចំពោះបញ្ហាខាងលើ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅទីក្រុងប៉េកាំង បាននិយាយទៅកាន់សារព័ត៌មាន រ៉យទ័រនៅថ្ងៃទី ២៩ខែមករាថា «យើងមិនបានបើកយុទ្ធនាការទូទាំងពិភពលោកឱ្យធ្វើពហិការចូលរួមការប្រកួតកីឡាអូឡំពិកទីក្រុងប៉េកាំងនោះឡើយ។ អ្នកនាំពាក្យស្ថានទូតអាមេរិកបញ្ជាក់ថា «ក្រុមកីឡាករអាមេរិកមានសិទ្ធិក្នុងការជ្រើសរើស ដើម្បីបង្ហាញសមត្ថភាពសមស្របទៅនឹងស្មារតីកីឡា និងការគោរពសិទ្ធិមនុស្ស»។
តាមសារព័ត៌មានជាតិចិន CCTV បានបញ្ជាក់ថា ប្រធានាធិបតីស៊ី
ជីនពីង នឹងរៀបចំពិធីជប់លៀងទទួលប្រមុខដឹកនាំបណ្តាប្រទេស និងថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិលដែលបានចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉េកាំងនៅដើមខែកុម្ភៈឆ្នាំ២០២២៕
ដោយ៖ សាធី(រូបថត៖Reuters)