ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​បរិស្ថាន​៖​ សត្វ​ជ្រូកពោន ឬ​ជ្រូកព្រុល ជា​ប្រភេទ​សត្វ​មាន​ដោយ​កម្រ និង​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៌មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​ក្រសួង​បរិស្ថាន​ បានឱ្យដឹងថា​ សត្វ​ជ្រូកពោន ឬ​ជ្រូកព្រុល មានឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា Hog Badger និង​ចំណែក​ឈ្មោះ​តាម​វិទ្យាសាស្ត្រ​វិញ​គឺ Arctonyx collaris) និងជា​ប្រភេទ​សត្វ​មាន​ដោយ​កម្រ និង​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN ជា​ប្រភេទ​ងាយ​រងគ្រោះថ្នាក់​ជា​សាកល ប៉ុន្តែ​សត្វ​ប្រភេទ​នេះ​គេ​ឃើញ​កំពុង​រស់នៅ​តំបន់ការពារធម្មជាតិ​កម្ពុជា​។​

​ក្រសួងបរិស្ថាន​ បានឱ្យដឹងទៀតថា​ ​សត្វ​ប្រភេទ​នេះ ត្រូវគេ​ថត​បាន​កំពុង​រស់នៅ​តាម​តំបន់ការពារធម្មជាតិ​កម្ពុជា​។

​សូមជម្រាបថា​ សត្វ​ជ្រូកពោន ឬ​ជ្រូកព្រុល មាន​ប្រវែង​ក្បាល​-​ដងខ្លួន​ពី ៦៥០-១.០៤០​ម​ម និង​មាន​ទម្ងន់​ពី ៧-១៤​គ​.​ក កន្ទុយ​ប្រវែង ១២០-១៧០​ម​ម និង​ជើង​ក្រោយ ១១៥-១៣៤​ម​ម​។​វា​ជាស​ត្វ​មាន​មាឌធំ មាន​កន្ទុយ​ខ្លី ជើង​ធំៗ និង​មាន​ក្រចក​មាំ កោង​វែង​ពណ៌​ស ច្រមុះ​រាង​ដូច​ច្រមុះជ្រូក​។ សត្វ​ប្រភេទ​នេះ​រស់នៅ​តាម​រូង ឬ​ក្រហែង​ថ្ម និង​រកស៊ី​នៅពេល​យប់​។ ចំណីអាហារ​របស់​វា​មានដូចជា​មើម​រុក្ខជាតិ ឫស​ឈើ ជន្លេន សត្វល្អិត និង​សត្វ​តូចៗ​។

គួរបញ្ជាក់ថា ​ជ្រូកពោន ឬ​ជ្រូកព្រុល មាន​វត្តមាន​នៅតាម​តំបន់​ព្រៃ​ស្ទើ​ទូទាំងប្រទេស​កម្ពុជា ជាពិសេស​នៅ​ភាគ​និរតី ឦសាន និង​ភាគ​ខាងជើង​ផងដែរ៕​

ដោយ៖សហការី


ចែករំលែក៖