ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសពយុវជនម្នាក់មានស្នាមរបួសនៅលើដងខ្លួន និងក សង្ស័យជាករណីឃាតកម្ម

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋជាអ្នកដំណើរបានប្រទះឃើញ សាកសពយុវជនម្នាក់មានស្នាមរបួសនៅលើដងខ្លួន និងក សង្ស័យជាករណីឃាតកម្ម ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥១ ភូមិអង្គតាឡឹក ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានឲ្យដឹងថាសពយុវជននៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ហើយនៅក្បែរសព មានម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ 1CF-6525 ខណ:ពេលនេះកម្លាំងនគរបាលប៉ុស្តិ៍សំបូរ សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកសំរោងទង និងកម្លាំងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចុះទៅហ៊ុំព័ទ្ធនៅជុំវិញបរិវេណទីតាំងកើតហេតុ ដើម្បីពិនិត្យសាកសពជនរងគ្រោះ និងបានបើកការស្រាវជ្រាវស្វែងរកជនដៃដល់យកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖