ក្រុមកាំភ្លើងធំ Arsenal អាចនឹងពិបាកក្នុងការចងជើងកីឡាករ BukayoSaka ចុះកិច្ចសន្យាថ្មី ក្នុងករណីដែលក្រុមខកខានក្នុងវគ្គជម្រុះ Champions League សម្រាប់រដូវកាលក្រោយចំពេលមានការចាប់អារម្មណ៍ពីក្លិបយក្សទាំង២នៅអង់គ្លេសគឺមេឃខៀវ Manchester City និងហង្សក្រហម Liverpool។
ក្លិបយក្សនៅ Premier League ទាំងពីរបានតាមដានការវិវត្តន៍របស់កីឡាករអន្តរជាតិអង់គ្លេសរូបនេះយ៉ាងជិតស្និទ្ធ ហើយត្រូវបានគេរាយការណ៍ថា អាចផ្លាស់ប្តូររបស់ពួកគេនៅរដូវក្តៅ ដោយកិច្ចសន្យារបស់គាត់នឹងបញ្ចប់នៅឆ្នាំ២០២៤។ ក្លិបទាំងពីរចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករឆ្នើមរបស់ Arsenal រូបនេះដែលបានលេចធ្លោក្នុងរដូវកាលនេះនៅឯក្រុមកាំភ្លើងធំបន្ទាប់ពីពេលវេលារបស់គាត់ក្នុងការស៊ុតបាល់បញ្ចូលទីចុងក្រោយនៃព្រឹត្តិការណ៍ Euro 2020 ។
នៅពេលសួរអំពីចំណាប់អារម្មណ៍ដែល Saka ទាក់ទាញនោះ គ្រូបង្វឹកក្រុម Arsenal លោក Mikel Arteta បានសង្កត់ធ្ងន់ថា ខ្សែបម្រើស្លាបវ័យ២០ឆ្នាំរូបនេះរកបាននេះដោយសារតែការប្តេជ្ញាចិត្ត និងអត្រាការងាររបស់គាត់។ លោក Arteta បាននិយាយកាលពីខែមករាថា “ខ្ញុំគិតថាវាជាដំណឹងដ៏អស្ចារ្យនៅពេលដែលអ្នកមានការពិភាក្សាជាច្រើន ហើយមនុស្សដែលមានឆន្ទៈ សម្រាប់កីឡាកររបស់អ្នក គឺជាសញ្ញាដ៏ល្អមួយ។ ពួកគេគួរតែមានមោទនភាព ពួកគេកំពុងធ្វើការងារបានល្អបំផុត។ ខ្ញុំពិតជារីករាយជាមួយ Bukayo Saka ហើយជាមួយនឹងអ្វីដែលគាត់កំពុងធ្វើ ជាមួយនឹងរបៀបដែលគាត់កំពុងអភិវឌ្ឍ”។
ជាមួយនឹងក្លិប Manchester City, Liverpool និង Chelsea រំពឹងថានឹងអាចទទួលបានតំណែងកំពូលទាំង៣នៅអង់គ្លេស ខណៈដែលArsenal, Tottenham, Manchester United និង West Ham បច្ចុប្បន្នកំពុងស្វែងរកកៅអីសម្រាប់មានឱកាសលេងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយដែរ ។
ក្រុមបិសាចក្រហម Manchester United បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី៤ដោយមាន៣៨ពិន្ទុ តាមពីក្រោយដោយក្រុម West Ham ដែលមាន៣៧ពិន្ទុ ខណៈដែល Arsenal និង Spurs មាន៣៦ពិន្ទុរៀងៗខ្លួន៕
ដោយ៖ ភារៈ(រូបភាព ៖ MARCA)