ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យបានឆាបឆេះរោងចក្រចម្រាញ់កង់រថយន្តចាស់ៗមួយកន្លែងនៅស្រុកបាទី

ចែករំលែក៖

ខេត្តតាកែវ ៖ រោងចក្រចម្រាញ់កង់រថយន្តចាស់ៗមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះខូចខាតសម្ភារអស់មួយចំនួន។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៦ និង៣០នាទី ថ្ងៃទី៦ ខែកុម្ភៈឆ្នាំ២០២២ ស្ថិតក្នុងភូមិជើងកូត ឃុំសូភី ស្រុកបាទីខេត្តតាកែវ ដែលជាកម្មសិទ្ធិរបស់ឈ្មោះ ហ៊ុយ ខេមរា ភេទប្រុសអាយុ ៥០ឆ្នាំមាទីលំនៅភូមិជើងកូត ឃុំសូភី ស្រុកបាទី ខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថាអគ្គិភ័យខាងលើបានធ្វើឱ្យខូចខាតសម្ភាររួមមាន ៖

-ឆេះសំបកកង់ឡានចាស់ៗចំនួន៥០០គីឡូក្រាម

-ខូចខាតឡចំហុយនិងបំពង់ចំហុយចំនួនពីរស៊ីទែន

សរុបជាទឹកប្រាក់អស់ជាង១ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

 សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថាមូលហេតុដែលបង្កឲ្យមានអគ្គិភ័យកើតឡើងខាងលើនេះគឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីហើយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ទឹកចំនួនពីររថយន្ត និងមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ៕

ដោយ៖ ស សម


ចែករំលែក៖