ភ្នំពេញ៖ មុននេះមានការចាប់អារម្មណ៍ខ្លាំងនៅលើរូបថតមួយសន្លឹករបស់អតីតពិធីការិនី ស្រីតូច ចំណាន និងស្វាមីអ្នកឧកញ៉ា គិត ម៉េង ដែលត្រូវបានបញ្ចេញដោយក្រុមអ្នកជំនាញដែលបានថតក្នុងពិធីមង្គលការបែបលំដាប់អភិជនមួយកាលពីចុងសប្តាហ៍មុននេះ។ លេចចេញការសរសើរច្រើនទៅលើការគ្រងសម្លៀកបំពាក់និងតុបតែងខ្លួនបែបសាមញ្ញៗប៉ុន្តែស័ក្កិសមនិងថ្លៃថ្នូរបំផុត។
អ្វិដែលធ្វើឲ្យគេចាប់អារម្មណ៍លើអតីតពិធីការិនីល្បីឈ្មោះរូបនេះគឺជុំវិញការមិនប្រើប្រាស់គ្រឿងពេជ្រស្រោចខ្លួនចូលទៅក្នុងចំណោមពិធីដែលប្រមូលផ្តុំដោយមន្ត្រី និងអ្នកជំនួញទ្រព្យហូរហៀរនោះ។ មតិសរសើរពីការរៀបចំខ្លួន និងមិនសម្ញែងទ្រព្យមាសពេជ្រនេះក៏មិនមែនជាលើកដំបូងនោះដែរ ដែលជាញឹកញាប់លោកជំទាវកាន់ជំនួញច្រើនក្នុងដៃរូបនេះនិយមស្លៀកសំពត់បត់ពាក់អាវប៉ាក់សមរម្យថ្លៃថ្នូរ ពោលគឺមានតែក្រវិលមួយគូប៉ុណ្ណោះដែលជាគ្រឿងអលង្ការមានតម្លៃបំផុត។ ទោះជាយ៉ាងណាកន្លងទៅក៏មានការទម្លាយដែរថា ក្រវិលពេជ្រមួយគូដែលត្រូវបានភរិយាអ្នកឧកញ៉ាគិត ម៉េងពាក់នោះក៏មានតម្លៃមិនធម្មតាដែរ ហើយយូរៗម្តងគេក៏សង្កេតឃើញលោកជំទាវពាក់គ្រឿងពេជ្រនៅលើខ្លួនផងដែរ។
គួរបញ្ជាក់ដែរថា អ្នកនាងស្រីតូច ចំណាន មានឈ្មោះពិតថា ម៉ៅ សុចំណាន កើតនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៨៣ ក្នុងខេត្តស្វាយរៀង ។ កញ្ញា ស្រីតូច ចំណាន បានបោះជំហានចូលប្រឡូកក្នុងវិថីសិល្បៈក្នុងអំឡុងឆ្នាំ១៩៩៨ ដោយអាជីពដំបូងគឺការច្រៀង សម្តែង និងជាពិធីការិនី ។ស្រីតូច ចំណានបានរៀបការជាមួយអ្នកឧកញ៉ា គិត ម៉េង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥។ ក្នុងជីវិតសេ្នហារវាងអ្នកឧកញ៉ាសម្បូរទ្រព្យ មានកេរ្តិ៍ឈ្មោះល្បី នឹង ស្រីតូច ចំណាន គេចាត់ទុកថា ជាស្នេហាដែលផ្អែមល្ហែម មានសុភមង្គលខ្លាំងណាស់ ដោយអ្នកឧកញ៉ាបានផ្តល់តម្លៃឱ្យនាងយ៉ាងខ្ពស់ ស្រលាញ់ថ្នាក់ថ្នមនាងយ៉ាងខ្លាំងអស់ពេលប្រមាណ២០ឆ្នាំហើយ និងមានកូនចំនួន៤នាក់ ក្នុងនោះស្រីពីរនាក់ និងប្រុសពីរនាក់។ លោកជំទាវ ស្រីតូច ចំណាន ត្រូវបានគេចាត់ទុកថា ជាមនុស្សស្រីដែលសំណាង និងបានស្តាយសម្ពាយបុណ្យពីជាតិមុន ដោយនាងត្រូវបានគេហៅថា ជាសេដ្ឋិនីទាំងវ័យក្មេងផងដែរ៕
ដោយ ៖ វឌ្ឍនា