ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន មិនទម្លាយលិខិតអញ្ជើញរបស់ប្រធានាធិបតីអាមេរិក ព្រោះចាំមើលប្រតិកម្មរបស់អ្នកវិភាគធុនឡប់

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពីព្រឹកមុិញបានសំពងយ៉ាងចាស់ដៃរួចទៅហើយ ទៅលើលោក ជេម សុខ ដោយសម្ដេចតេជោ ហ៊ុន សែន ហៅលោកសុខ សុគន្ធ (ជេមសុខ) ជា ជនតិរច្ឆាន ដែលភ្លេចកំណើតខ្លួនឯងជាខ្មែរ។ ដល់ឥឡូវ សម្តេចតេជោ ហ៊ុន សែន មិនទម្លាយលិខិតអញ្ជើញរបស់ប្រធានាធិបតីអាមេរិក ព្រោះចាំមើលប្រតិកម្មរបស់អ្នកវិភាគធុនឡប់។ 

សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅជេមសុខឲ្យរក្សាប្រក្រតីភាព និងតម្កល់ ផលប្រយោជន៍ជាខ្មែរ ទោះខ្មែរនៅទីណាក៏ដោយ។

សម្តេចមានប្រសាសន៍ថា, សូមផ្តាំទៅប្អូន ជេម សុខ ផង ..ប្អូន ជេម សុខ អើយ ប្អូនឯងនិយាយ វ៉់យសំឡេង សំឡេងនៅបងណេះ ,ប្អូននិយាយក្នុងគោលដៅអោយបង ជេរប្អូនឯង ដើម្បីប្អូនឯងអូសទាញពួកប្រឆាំង  ប៉ុន្តែបងមិនជេរប្អូនឯងទេ តែប្អូនឯងនិយាយខុសហើយ។ សម្តេចលើកឡើងថា, ឧទាហរណ៍ថាមានសង្រ្គាម សុខចិត្តកាន់អាវុធមកវ៉ៃខ្មែរ ប្អូន! បងប្រាប់ទៅប្អូន , ប្អូនអន់ជាងតិរច្ឆាន ..តិរច្ឆាន គង់ស្គាល់សំបុករបស់វា ប៉ុន្តែប្អូនបែរជា បើទោះបានចូលសញ្ជាតិបរទេស ល្អមិនគួរប្រើភាសាហ្នឹង , បើទោះប្អូនមិននិយាយ ក៏គ្មាននរណាគេប្អូន គរដែរ ប៉ុន្តែបងឃើញប្អូនតាំងពីកាត់ពោះវៀនមកនេះ ជំងឺប្អូនក៏វាមិនបានអាយុប៉ុន្មានដែរ ហើយប្អូនថា គង់តែងាប់ដដែល ហើយថារងចាំបងទៅអាមេរិក ហៅទៅធាក់២-៣ជើង  បងមិនធាក់ប្អូនឯងទេ ! បងគ្រាន់តែប្រាប់ប្អូនឯងថា, ប្អូននិយាយខុសហើយ ធ្វើការប្រមាថជាតិសាសន៍ឯង ក្នុងពេលប្អូន ចូលសញ្ជាតិបរទេសក៏ដោយ ក៏ប៉ុន្តែប្អូនមិនគួរប្រមាថខ្មែរ ដល់កម្រិតហ្នឹងទេ ! យ៉ាងមេច ! ប្អូនចង់ធ្វើយ៉ាងម៉េចអោយបងជេរប្អូនឯង ដើម្បីប្អូនឯងជាច្រកចូលមួយ នៃពួកប្រឆាំង , ប្អូនឯងចង់អោយបងបង្ហោះ បងមិនបង្ហោះទេ តែបងគ្រាន់តែដាស់តឿននូវអ្វី ដែលជាសំឡេងប្អូនឯង ហើយប្អូនឯងកុំចូលទៅ ដេលីតចូលក្នុងហ្នឹង បងត្រង់ស្វ៊ៀចេញទៅកន្លែងផ្សេងអស់ហើយ គ្រាន់តែផ្តាំទៅប្អូនឯងប៉ុណ្ណឹង ។

សម្តេចមានប្រសាសន៍ថា, ឃើញខ្មែរយើងប្រតិកម្ម ជេម សុខ ទាំងក្នុងនិងក្រៅប្រទេស ។ប៉ុន្តែ ជេម សុខ នេះ ! គោលដៅគាត់និយាយចឹង ដើម្បីអោយខ្ញុំហ្នឹងជេរគាត់ ហើយនិយាយគ្នាតាមទូរស័ព្ទផង និយាយគ្នាតាមសំឡេង ចេះឡើងផង ថាកុំធ្វើចឹងអី កុំជេរធ្វើអី , គឺចង់បានច្រកចូល ពួកប្រឆាំង ។ 

ថ្លែងក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៧ នៅក្នុងខេត្តក្រចេះនាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោបានលើកឡើងថា សម្ដេចពុំទទួលបានផលប្រយោជន៍អ្វីក្រៅពីចង់ជួយប្រជាជនមីយ៉ានម៉ាឱ្យចេញផុតពីសង្គ្រាមនោះទេ។ សម្ដេចថា អ្នកកំពុងជេរសម្ដេច និងប្រសិតពិសេសអង្គការសហប្រជាជាតិអំពីមីយ៉ាន់ម៉ាគឺកំពុងតែរុញប្រទេសមីយ៉ាន់ម៉ាឱ្យធ្លាក់ចូលសង្គ្រាមបន្តទៀត។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា  មានប្រសាសន៍ថាបញ្ហាមីយ៉ាន់ម៉ាមានទាំងអ្នកគាំទ្រ និងអ្នកប្រឆាំងនឹងសម្ដេចក្នុងការស្វែងរកដំណោះស្រាយ។ សម្ដេចបន្ថែមថា បញ្ហាប្រទេសមីយ៉ាន់ម៉ាបើមិនអាចដោះស្រាយក្នុងឆ្នាំនេះ អាចបន្តទៅឆ្នាំក្រោយ ហើយវាមិនមែនជាបញ្ហាដែលសម្ដេចត្រូវឈឺក្បាលនោះទេ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា៖ «ខ្ញុំរកសន្ដិភាព និងការពារសន្ដិភាពសម្រាប់ប្រទេសខ្ញុំវាគ្រប់គ្រាន់ វាពិបាកណាស់ទៅហើយ។ បើអ្នកចង់វ៉ៃគ្នា សូមអញ្ជើញអ្នកវ៉ៃចុះ។ វិធីសាស្ត្ររបស់ខ្ញុំគឺពន្លត់ភ្លងសង្គ្រាមសិន បានអាចដំណើរការប្រជាធិបតេយ្យស្អីៗវាទៅតាមក្រោយ» ហើយ ការទាល់ចោលនូវរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាមិនមែនជាដំណោះស្រាយសម្រាប់ប្រទេសនេះទេ។

សម្ដេចថា៖ «បទពិសោធន៍ខ្មែរចរចារ៤ឆ្នាំទំរាំមានកិច្ចព្រមព្រៀងក្រុងប៉ារីស។ កិច្ចព្រមព្រៀងក្រុងប៉ារីសមួយហើយអត់ទៀត ត្រូវធ្វើនយោបាយឈ្នះ-ឈ្នះ មួយទៀតនាំមកនូវការបង្រួមបង្រួមជាតិដែលមានសន្ដិភាពដូចសព្វថ្ងៃ» ។

សម្ដេចថា បញ្ហាមីយ៉ាន់ម៉ាត្រូវការដំណោះស្រាយរយៈពេលវែង មិនអាចដោះស្រាយតែមួយថ្ងៃដែលសម្ដេចទៅអាចរកដំណោះស្រាយបាននោះទេ ព្រោះប្រទេសមីយ៉ាន់ម៉ាមានយោធាគ្រប់គ្រងអស់ជាង៧០ឆ្នាំទៅហើយនោះ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖