ព័ត៌មានទាន់ហេតុការណ៍៖

ចិនបិទទីក្រុងជាប់ព្រំដែនប្រទេសវៀតណាម ក្រោយរកឃើញករណីឆ្លងកូវីដ-១៩

ចែករំលែក៖

នៅថ្ងៃទី៧ខែកុម្ភៈ ចិន បានសម្រេចបិទទីក្រុង Baise នៅជាប់ព្រំដែនប្រទេសវៀតណាម ក្រោយពីរកឃើញមនុស្ស៩៨នាក់វិជ្ជមានកូវិដ-១៩ ។

នៅក្នុងសេចក្តីប្រកាសថ្មីបំផុត គណៈកម្មការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ក្នុងទីក្រុង Baise ស្ថិតនៅតំបន់ស្វ័យភាពជនជាតិភាគតិច Choang ក្នុងខេត្ត Guangxi Zhuang ជាប់ព្រំដែនខេត្ត ហាយ៉ាង និង កាវបាំង ប្រទេសវៀតណាម បានសម្រេចបិទទ្វារមិនឱ្យពលរដ្ឋចេញចូលនោះឡើយ។ ច្បាប់បិទទីក្រុងនឹងចូលជាធរមានចាប់ពីម៉ោង០ ថ្ងៃទី ៧ខែកុម្ភៈ ហើយពេលវេលាបើកទ្វារឡើងវិញនឹងត្រូវប្រកាសក្រោយទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ បានជោគជ័យ។
ផ្លូវចរាចរណ៍សំខាន់ៗនៅក្នុងទីក្រុងត្រូវបានបិទទ្វារ។ ចំណែកច្រកទ្វារព្រំដែនជាប់វៀតណាមក៏ត្រូវបានពន្យារពេលបើកទ្វារផងដែរក្រោយឈប់សម្រាកចូលឆ្នាំរួចមក។ នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងរយៈពេលបិទទ្វារហើយពលរដ្ឋត្រូវធ្វើចត្តាឡីស័កក្នុងផ្ទះ សាលារៀន មធ្យោបាយធ្វើដំណើរក៏ត្រូវផ្អាកផងដែរ ។ ក្រៅពីនេះផ្សារទំនើប ផ្សារកសិផល មន្ទីរពេទ្យ ឱសថស្ថានក៏នឹងត្រូវបិទទ្វារផងដែរ។
តាមតួលេខរបស់គណៈកម្មាធិការសុខាភិបាលចិនបានប្រកាសនៅថ្ងៃទី៧ខែកក្កដាថា ក្នុងថ្ងៃទី ៦ខែកុម្ភៈ ប្រទេសនេះរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន៤៥នាក់ ក្នុងនោះនៅទីក្រុង Baise មានដល់ទៅ៣៧នាក់ ។
ទីក្រុង Baise មានចម្ងាយពីព្រំដែន ៣,៥៧ គីឡូម៉ែត្រ នៅចម្ងាយពីព្រំដែនប្រទេសវៀតណាម ប្រមាណ១០០គីឡូម៉ែត្រ ។ នៅក្នុងការធ្វើតេស្តលើពលរដ្ឋទាំងអស់នាពេលកន្លងមកទីក្រុងនេះរកឃើញករណីឆ្លងកូវីដ-១៩ ចំនួន៩៨ នាក់៕ ដោយ ៖ សាធី

រូបថត៖Chinanews

រូបថត៖TTXVN 


ចែករំលែក៖