ខេត្តបាត់ដំបង ៖ កម្លាំងវរសេនាតូចនគរបាលការពាព្រំដែនគោក លេខ ៨១៧ កម្លាំងប៉ុស្តិ៍ព្រំដែនគីឡូ ១៣ សហការជាមួយកម្លាំងផ្នែកសឹករងសំពៅលូន ខណ:ចុះល្បាតនៅព្រឹកថ្ងៃទី ០៧ ខែកុម្ភ: ឆ្នាំ ២០២២ នេះប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រភេទគ្រាប់ DK ៧៥ចំនួន ០២ គ្រាប់ នៅត្រង់ចំណុចមាត់អូរព្រំដែន ស្ថិតក្នុងភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។
សមត្ថកិច្ចជំនាញបញ្ជាក់បន្តថា:គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះខាងលើមិនមែនជាគ្រាប់ដែលក្រុមខិលខូចលាក់ទុកនោះទេ ប៉ុន្តែវាគឺជាគ្រាប់ដែលនៅសេសសល់តាំងពីសម័យសង្គ្រាមមកម្លេះ យោងទៅតាមប្រភេទ សភាពអាយុកាល និងភាពពុកផុយរបស់គ្រាប់យូរហើយ។
សមត្តកិច្ចបានបន្តថា÷ក្រោយពីបានប្រទះឃើញគ្រាប់នេះរួចមកកម្លាំងសមត្ថកិច្ចក៏បានរាយការណ៍ ទៅឲ្យមន្ត្រីជំនាញមកយកទទួល បន្ទាប់ប្រគល់ជូនទៅមន្ត្រីជំនាញរបស់អង្គភាពមជ្ឈមណ្ឌលសកម្មភាពកំចាត់មីននៅកម្ពុជា (CMAC) ដើម្បីយកទៅកម្ទេចចោលតែម្ដង៕
ដោយ៖ស សារ៉េត