ភ្នំពេញ៖ រថយន្តដឹកថ្មមួយគ្រឿងបេីកបរក្នុងល្បឿនលឿនមិនប្រយ័ត្នគេចពីរថយន្តមួយគ្រឿងបេីកឆ្លងផ្លូវបួងចង្កូតខ្លាំងពេកក្រឡាប់ផ្ងារជេីងចាក់ថ្មចោលពេញផ្លូវ បង្កការកកស្ទះយ៉ាងខ្លាំងកាលពីវេលាម៉ោង១២និង២០នាទីរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចមុខបុរីសែនមនោរម្យ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តបែនដឹកថ្មរបស់ក្រុមហ៊ុនជីបម៉ុង ពាក់ស្លាកលេខភ្នំពេញ3D 0268 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តមួយគ្រឿងធ្វេីដំណេីរបញ្ច្រាសទិសគ្នាបេីកឆ្លងផ្លូវទេីបធ្វេីឲ្យរថយន្តបែនគេចបួងចង្កូតមកខាងឆ្វេងដៃក្រឡាប់ផ្ងារជេីងចាក់ថ្មចោលពេញផ្លូវតែសំណាងមិនមានរងរបួសដល់មនុស្ស តែបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុសម្រួលចរាចរណ៍និងប្រគល់រថយន្តឲ្យម្ចាស់ស្ទូចយកទៅជួសជុលដោយខ្លួនឯងដោយសារមិនបង្កដល់អ្នកដទៃ៕
ដោយ៖សុខាសែនជ័យ