សាធារណរដ្ឋកូរ៉េ : នៅរសៀលម៉ោង២៖៣៥នាទី(ម៉ោងនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ត្រូវនឹងម៉ោង១២៖៣៥នាទី ម៉ោងនៅកម្ពុជា) សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញដឹកនាំគណៈប្រតិភូ ដល់ទីក្រុងសេអ៊ូល សាធារណៈរដ្ឋកូរ៉េ ដោយសុវត្ថិភាពហើយ។
នៅក្នុងដំណើរនៃការអញ្ជើញមកដល់ របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងគណៈប្រតិភូ គឺមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅនៅអាកាសយានដ្ឋានអន្តរជាតិអ៉ីនឆន់ ទីក្រុងសេអ៊ូល រួមមានមន្ត្រីជាន់ខ្ពស់របស់សាធារណរដ្ឋកូរ៉េ ឯកអគ្គរដ្ឋទូតកម្ពុជា រួមនឹងមន្ត្រីទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េជាច្រើនរូបទៀត។
សម្រាប់ព័ត៌មាននៃដំណើរទស្សនកិច្ច និងកិច្ចប្រជុំផ្សេងៗ នឹងធ្វើការផ្សាយជូនបងប្អូនជនរួមជាតិជាបន្តបន្ទាប់៕
ដោយ ៖ សិលា