ព័ត៌មានទាន់ហេតុការណ៍៖

អាស៊ីអាគ្នេយ៍ប្រជែងគ្នាបើកទ្វារទទួលទេសចរបរទេស

ចែករំលែក៖

ប្រទេសជាច្រើននៅក្នុងតំបន់អាស៊ានកំពុងតែខិតខំដើម្បីបើកទ្វារប្រទេសទទួលអ្នកទេសចរបរទេស ដើម្បីដំណើរការសេដ្ឋកិច្ចឡើងវិញក្រោយការឆ្លងរាលដាលនៃកូវីដ-១៩ ។ ថៃបានបើកទ្វារមុនគេ ប៉ុន្តែមិនទាន់រលូននៅឡើយទេ។

ក្នុងដំណាក់កាលចុងឆ្នាំ២០២១ជាពេលវេលាដែលប្រទេសក្នុងតំបន់អាស៊ានចាប់ផ្តើមបើកទ្វារវិស័យទេសចរណ៍ក្រោយការបិទពីរឆ្នាំ។ ប៉ុន្តែការឆ្លងរាលដាលនៃវីរុសបំប្លែងថ្មីអូមីក្រុងបានធ្វើឱ្យវិស័យទេសចរណ៍ក្នុងតំបន់នេះត្រូវបិទជាថ្មីឡើងវិញ។
ក្រោយពេលមានភស្តុតាងជាច្រើនបង្ហាញឱ្យឃើញថា វីរុសអូមីក្រុងបង្កឲ្យមានរោគសញ្ញាស្រាលជាងដែលតា ជួយឱ្យប្រទេសក្នុងតំបន់បានចាប់ផ្តើមបើកទ្វារជាថ្មីក្នុងកម្រិតផ្សេងគ្នា ។
ក្រោយជិត២ឆ្នាំបិទទ្វារ នៅថ្ងៃទី ១០ ខែកុម្ភៈ ប្រទេសហ្វីលីពីនបានចាប់ផ្តើមបើកទ្វារឡើងវិញ ហើយអ្នកទេសចរមិនចាំបាច់ធ្វើចត្តាឡី
ស័កនោះឡើយឱ្យតែចាក់វ៉ាក់សាំងគ្រប់ចំនួន។ ការសម្រេចបើកទ្វាររបស់ហ្វីលីពីនក្រោយពេលថៃបានចាប់ផ្តើមបើកទ្វារវិស័យទេសចរណ៍ តាំងពីថ្ងៃទី១ខែកុម្ភៈ ។
ក្នុងពេលជាមួយគ្នានេះដែរ ម៉ាឡេស៊ីក៏មានគម្រោងបើកទ្វារប្រទេសឡើងវិញចាប់ពីខែមីនាឆ្នាំ ២០២២ ។ ជាមួយគ្នានេះដែរ ប្រទេសជាច្រើនក៏បានចាប់ផ្តើមអនុវត្តគម្រោងបើកទ្វារប្រទេសទទួលអ្នកទេសចរផងដែរ៕ ដោយ៖ សាធី


រូបថត៖Reuters 


ចែករំលែក៖