ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឫស្សីកែវស្រាវជ្រាវចាប់ខ្លួនជនសង្ស័យតាមដីកាតុលាការនិងឃុំខ្លួនពីបទហិង្សាដោយចេតនា ព្រមទាំងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិដោយចេតនា

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងជំនាញខណ្ឌឫស្សីកែវបានធ្វើការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់តាមដីកាបង្កាប់ឱ្យចាប់ខ្លួនពីបទហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតរបស់របរដោយចេតនា នៅថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២២ វេលាម៉ោង១១ៈ៣០នាទីព្រឹក នៅចំណុចផ្លូវជាតិលេខ៥ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជនសង្ស័យឈ្មោះស៊ំុ ឆាយា ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ១៥៤ ផ្លូវលេខ៩០៧ ក្រុម២ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ(មានសារធាតុញៀន)អវិជ្ជមានកូវីដ-១៩។

ដោយអនុវត្តន៍តាមដីកាលេខ៧៩៦ឈដចន ចុះថ្ងៃទី២៨ខែវិច្ចិកាឆ្នាំ២០១៨របស់ ចៅក្រមជំនំុជម្រះឈ្មោះលាង សំណាក់ ដែលប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១៥១ ផ្លូវ១៥៦ ក្រុមទី៣៦ ភូមិ១២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ ៖ ជីណា


ចែករំលែក៖