ព័ត៌មានទាន់ហេតុការណ៍៖

អេស្ប៉ាញលុបច្បាប់ពាក់ម៉ាស់នៅទីសាធារណៈ

ចែករំលែក៖

គឺជាលើកដំបូងដែលប្រទេសអេស្ប៉ាញបានសម្រេចលុបចោលច្បាប់ពាក់ម៉ាស់នៅទីសាធារណៈ ដែលបានចាប់ផ្តើមនៅថ្ងៃទី១០ខែកុម្ភៈ។ នៅពេលនេះពលរដ្ឋអេស្ប៉ាញ់មិនចាំបាច់ពាក់ម៉ាស់ទៀតឡើយពេលចេញទៅក្រៅ ផ្ទះ។

សារព័ត៌មាន AP បានផ្សាយថា ក្រៅពីប្រទេសអេស្ប៉ាញ អុីតាលីក៏មានឡើងគម្រោងលុបច្បាប់ពាក់ម៉ាស់នៅទីសាធារណៈផងដែរ ក្រោយពីមានករណីឆ្លងកូវីដ-១៩ ថយចុះខ្លាំង។
អ្នកស្រី Sara De la Rubia គិលានុបដ្ឋាយិកា អាយុ៤៥ឆ្នាំ នៅទីក្រុង Madrid បានឱ្យដឹងថា ការលុបច្បាប់ពាក់ម៉ាស់នៅទីសាធារណៈគឺជាការត្រួតពិនិត្យកម្រិតប្រសិទ្ធភាពនៃវ៉ាក់សាំងបង្ការកូវីដ-១៩ ។ ទាំងប្រទេសអេស្ប៉ាញនិងអុីតាលី គឺមានពលរដ្ឋជាង ៨២%បានចាក់វ៉ាក់សាំងគ្រប់ចំនួនពីរដូស ។
បើទោះបីបានលុបច្បាប់ពាក់ម៉ាស់ហើយក្តី ប៉ុន្តែនៅមានពលរដ្ឋជាច្រើនបន្តពាក់ម៉ាស់នៅឡើយទេ។ លោក Julia Garcia អាយុ២៧ឆ្នាំ បានឱ្យដឹងថា ការពាក់ម៉ាស់ឬមិនពាក់គឺជាសិទ្ធិបុគ្គល។ការពាក់ម៉ាស់មិនត្រឹមតែការពារខ្លួនយើងផ្ទាល់នោះទេ គឺថែមទាំងជួយការពារគ្រួសារយើងទៀតផង។
តាមច្បាប់ថ្មីរបស់អេស្ប៉ាញ សិស្សមិនបង្ខំឱ្យពាក់ម៉ាស់ទៀតឡើយពេលចេញលេង ប៉ុន្តែនៅក្នុងបន្ទប់សាលារៀនគឺត្រូវតែពាក់ម៉ាស់ និងបន្តរក្សាគម្លាត១,៥ម៉ែត្រដដែល។
អុីតាលីក៏បានសម្រេចលុបច្បាប់ពាក់ម៉ាស់នៅថ្ងៃទី១១ខែកុម្ភៈដែរ ។ ក្រៅពីនេះរដ្ឋាភិបាលអុីតាលីក៏កំពុងពិភាក្សាគ្នាដើម្បីលុបច្បាប់អាសន្នទប់ស្កាត់កូវីដ-១៩ ចាប់ពីថ្ងៃទី៣១ខែមីនាឆ្នាំ២០២២តទៅ។
កន្លងមកថ្មីៗ ប្រទេសស៊ុយអែតក៏បានប្រកាសបញ្ចប់ការឆ្លងរាលដាលកូវីដ-១៩ដែរ ហើយស្ថានភាពសង្គមដំណើរការដូចដើមមិនមានការរឹតត្បិតនោះឡើយ។ ទាំងនោះបង្ហាញឱ្យឃើញថា តំបន់អឺរ៉ុបបានឆ្លងផុតដំណាក់កាលកំពូលនៃការឆ្លងកូវីដ-១៩ ហើយជីវភាពរស់នៅវិលមករកសភាពដើមធម្មតាវិញជាបណ្តើរៗវិញហើយ៕ ដោយ ៖ សាធី

រូបថត៖AP


ចែករំលែក៖