ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ០៣នាក់រឹបអូសបានគ្រឿងញៀនជិត១គីឡូក្រាមនៅខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ០៣នាក់ជាប់ពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងញៀនត្រូវបានកម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបង្ក្រាបនឹងរឹបអូសបានគ្រឿងញៀនជិត១គីឡូក្រាម។

 គួររំលឹកថាកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១៧ និង ៣០ នាទី សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ ចូលរួមសហការពីកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សម្របសម្រួលដោយ លោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយឃាត់ខ្លួនជនសង្ស័យបាន០៣នាក់ ៖

    ១-ឈ្មោះ ហៃ លីហុង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែ។

    ២-ឈ្មោះ វ៉េន វឿន ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ។

    ៣-ឈ្មោះ ភិន កាំង ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ។

ព្រមទាំងរឹបអូសបានវត្ថុតាងជាគ្រឿងញៀនរួមមាន ៖

-មេតំហ្វេតាមីន(ICE) ទម្ងន់សុទ្ធ ៩៧៣.៦៣ក្រាម

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ បន្តតាមនីតិវិធី ៕

ដោយ៖ ស សម


ចែករំលែក៖